ដោយ ឃិន គន្ធា
ព្រំដែនកម្ពុជា-ថៃ៖ កម្លាំងទាហានឈុតខ្មៅនិងតម្រួតជាយដែនថៃបានផ្ទុះកាំភ្លើងជាច្រើនគ្រាប់ពេលសង្ស័យឈ្មួញនិងកម្លាំងព្រំដែនប្រទេសទាំង២ លួចនាំចូលឈើក្រញូងមកតាមច្រករបៀងនៃព្រំដែនកម្ពុជា ថៃនៅម្តុំឃុំអូរសំព័រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យឈមឃុំនឹងស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ។ឧបទ្ទហេតុនោះកើតឡើងតាំងពីព្រលប់ថ្ងៃទី៧កញ្ញាដល់រំលងអាធ្រាត្រចូលថ្ងៃទី៨កញ្ញាឆ្នាំ២០១៦។ការប្រឈមកម្លាំងគ្នាទ្រង់ទ្រាយធំបែបនេះ ត្បិតមានការសង្ស័យថា ឈើគ្រញូងនោះនាំមកលាក់ទុកនៅភូមិ-ឃុំអូរសំព័រនាបរិវេណផ្ទះលោកសុខ ដែលគេស្គាល់ថា: មេបញ្ជាការរងនគរបាលការពារព្រំដែនវរ:៨១៥។ការត្រួតពិនិត្យជាន់ដែនសមត្ថកិច្ចគ្នានោះ បង្កអោយកម្លាំងទាហានយុទ្ធភូមិភាគទី៥ ជួរមុខប្រចាំទិសបន្ទាយមានជ័យ កម្លាំងទាហានសឹករងស្រុកនិងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ស្រុក និងកម្លាំងនគរបាលព្រំដែន នគរបាលប៉ុស្តិ៍រដ្ឋបាល ស្រុក ខេត្តបានព័ទ្ធគ្នាដ័ចម្រូងចម្រាស។ក្រុមអ្នកយកព៍ត័មានដែលចុះផ្តិតយករូបភាពនិងព័ត៍មាននោះដែរ បានចោទប្រកាន់ថា កម្លាំងប្រដាប់អាវុធបានប្រមាថគម្រាមកំហែងនិងរំលោភសិទ្ធិសេរីភាពសារព៍ត័មានយ៉ាងខ្លាំង។គេហទំព័ត៍ខេមរាមិនអាចសុំការបំភ្លឺការពិតពីរឿងអាស្រូវដណ្តើមបង្ក្រាបបទល្មើសឈើក្រញូងនេះ នៅឡើយ៕