កំពង់ធំ=បុរសចំណាស់ម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម្ម នៅខាងក្រោយផ្ទះរបស់ខ្លួនពេលដែលចុះទៅដក់ព្រលឹតយកមកស្លរធ្វើម្ហូបពេលថ្ងៃត្រង់ វេលាម៉ោង១១និង៤០នាទី ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៦ក្នុងភូមិ ខ្លុយកើត ឃុំសូយោង ស្រុកបារាយ៍ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះ ឈ្មោះ លីភាព ភេទប្រុស អាយុ ៥៣ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិ ឃុំកើតហេតុខាងលើ ពេលដែលចុះដកព្រលឹតនោះជនរងគ្រោះមានសភាពស្រវឹងស្រាជោគជាំ ហើយគ្មានមនុស្សណានៅក្បែរនោះទេធ្វើអោយបុរសម្នាក់នេះលង់ទឹកស្លាប់តែម្ដង។
លោក គៀងគឿន មេបញ្ចាការកងរាជអាវុធហត្ថស្នាការ៦០៣បានប្រាប់ថា ក្រោយពីធ្វើកុសលវិច្ច័យរួចទើបដឹងថាស្លាប់ដោយសារលង់ទឹកមែនពុំមានស្លាកស្នាមពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ ហើយក៏ប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យចាត់ចែងធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនា៕