ខេត្តរតនគិរី៖ រថយន្តតូយូតា តាកូម៉ាមួយគ្រឿងពណ៍សពាក់ស្លាក់លេខតាកែវ2A.0849ដឹកឈើលោតឆ័ត្រប្រភេទធ្នង់ចូលក្រុងបានលុង ត្រូវក្រុមចំម្រុះស្ទាក់ចាប់បាននៅចំណុចជិតរង្វង់មូលយាយទូលចេក។ការស្ទាក់ចាប់រថយន្តដឹកឈើលោតឆ័ត្រនេះនៅវេលាម៉ោង10នឹង20នាទីយប់ថ្ងៃទី8ខែកញ្ញឆ្នាំ2016លើដងផ្លូវជាតិលេខ78ស្ថិតក្នុងភូមិ1សង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី។លុះព្រឹកឡើងថ្ងៃទី9ខែកញ្ញនេះកម្លាំងចម្រុះក៍បានប្រគល់រថយន្តនឹងឈើជាវត្ថុតាងទៅឲ្យខាងផ្នែករដ្ឋបាលព្រៃឈើដែលគ្រប់គ្រងដោយលោកហុងសុវណ្ណរានជានាយផ្នែកគ្រប់គ្រង3ក្រុងស្រុកប៉ុន្តែខាងផ្នែករដ្ឋបាលព្រៃឈើលំផាត់ពុំហ៊ានទទួលទេ។
សង្ស័យថាបានទទួលលាភសក្ការ:ពីរក្រុមឈ្មួញម្ចាស់រថយន្តនោះហើយមើលទៅក៍យកឡេះថាកន្លែងចង្អៀតដាក់មិនកើតទើបឲ្យសមត្ថកិច្ចចម្រុះប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើវិញ។បើតាមការបញ្ជាក់ពីរក្រុមចម្រុះបានឲ្យដឹងថារថយន្តនេះដឹកឈើជារៀងរាល់ថ្ងៃឲ្យតែមកដល់ទីរួមខេត្តគឺបន្ថែមល្បឿងដោយមិនញញើតច្បាប់ចរាចរណ៍នោះទេ។ហេតុដូច្នេះក៍សង្ស័យបានដេញតាមឃាត់រថយន្តឃើញឈើរីឯម្ចាស់បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។សមត្ថកិច្ចបានបន្តទៀតថា ឈើទាំងនោះដឹកចេញពីរស្រុកកូនមុំមកក្រុងបានលុងហើយបន្តទៅតាមផ្លូវជាតិលេខ78 ឆ្ពោះទៅច្រកទ្វារអន្តជាតិអូរយ៉ាដាវតែសំណាងមិនល្អក៍ជាប់ដៃសមត្ថកិច្ចតែម្តង។ខណះនេះរថយន្តនឹងឈើល្មើសច្បាប់ទាំងនោះត្រូវបានសមត្ថកិច្ចនៃគណះបញ្ជាការឯកភាពក្រុងបានប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើដើម្បីវាស់វែងរីឯឈើទាំងនោះមានចំនួន47ដុំកំពុងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ចំណែកម្ចាស់រថយន្តសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ព្រៃឈើ ៕ដោយ យក្ខឡោម