ខេត្តព្រះវិហារ ;សាហាវមែនឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កទ្បើងដោយរថយន្តកូរ៉េប្រភេទឃ្លុបទ្រុងដឹកប្រេងមួយគ្រឿងបុកម៉ូតូអូសទូលក់នំប៉ាវពេញទំហឹងបណ្តាលក្រទ្បាប់ផ្ទុះឆេះសន្ធោសន្ធៅប៉ុន្តែមិនបណ្តាលអោយស្លាប់បាត់បង់ជីវិតតៃកុងរថយន្តនោះទេពិតជាសំណាងល្អមែនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៦។
ទីតាំងកើតហេតុការណ៍ស្ថិតនៅភូមិត្រពាំងសង្កែលិចឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហាររីឯភាគីជនរងគ្រោះជិះម៉ូតូលក់នំប៉ាវត្រូវបានអ្នកភូមិនិងនគរបាលនាំគ្នាបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្រអែមផងដែរ។រីឯម៉ូតូរងគ្រោះខូចខាតធ្ងន់ធ្ងរដួលនៅកណ្តាលទ្រូងផ្លូវ។
អាជ្ញាធរមូលដ្ឋានបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កទ្បើងដោយរថយន្តកូរ៉ែមានឃ្លុបទ្រុងដឹកប៊ីដុងប្រេងច្រើនកានបើកបរក្នុងល្បឿនលឿនទៅបុកពីក្រោយម៉ូតូលក់នំប៉ាវក្នុងទិសដៅស្របគ្នា។ភ្លាមៗនោះរថយន្តបង្កបានរ៉េចង្កូតធ្លាក់ពីលើផ្លូវកៅស៊ូហើយក៍ក្រទ្បាប់ផ្ទុះឆេះប្រេងសាំងតែម្តងចំណែករថយន្តឆេះអស់ទាំងស្រុង។
ប្រភពព័ត៌មានបន្តថាតៃកុងរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បានហក់ចុះពីលើរថយន្តហើយបានរត់គេចខ្លួនដោយសុវត្ថិភាព។រីឯជនរងគ្រោះជិះម៉ូតូឈ្មោះសែនហូរភេទប្រុសអាយុប្រមាណ៦៦ឆ្នាំមុខរបរលក់នំប៉ាវមានទីលំនៅភូមិអន្លង់វែងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហាររងរបួសធ្ងន់ធ្ងរបាក់ជើងឆ្វេងបែកឆ្អឹងប្រអប់ដៃនិងមានឈាមហូរចេញតាមត្រចៀកគួរអោយសង្វែគ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថាបុរសវ័យចំណាស់ជាជនរងគ្រោះរងរបួសខ្លាំងពេកត្រូវបានក្រុមគ្រូពេទ្យនៅស្រអែមបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារដើម្បីជួយសង្គ្រោះជីវិតបន្តទៀត។
សាក្សីឃើញហេតុការណ៍បានអោយដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានអាជ្ញាធរបញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់អណ្តាតភ្លើងដែលកំពុងឆេះរថយន្តដឹកប្រេងយ៉ាងសន្ធោសន្ធៅប៉ុន្តែទោះបីយ៉ាងណារថយន្តត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់ទៅហើយ។
មកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ពីនគរបាលចរាចរណ៍ស្រុកជាំក្សាន្តនៅទ្បើយទេចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះថាតើភាគីខាងណាមួយបើកបរមិនគោរពច្បាប់ចរាចរណ៍និងមានការធ្វេសប្រហែសហើយទំហំទឹកប្រាក់ដែលខាតបង់មានចំនួនប៉ុន្មាន?៕