​សហគមន៍​ព្រៃឈើ​ស្ទឹង​ខ្សាច់​ស​ស្រុក​បរិបូណ៌​តវ៉ា​សុំ​កុំអោយ​ថ្នាក់​ខេត្ត​ដោះលែង​ ​គ្រឿងចក្រ​១​គ្រឿង​ដែល​ចាប់បាន​ក្នុង​បទល្មើស​ឈូស​បំផ្លាញ​ព្រៃឈើ​ជាង​១០០​ហិកតា​

0

ខេត្តកំពង់ឆ្នាំង៖ លោកស្រីប្រធានសហគមន៍និងសមាជិកសហគមន៍ព្រៃឈើស្ទឹងខ្សាច់ស នៅក្នុងភូមិអ ញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ បាននាំគ្នាតវ៉ាតាមរយះអ្នកសារព័ត៌មាន សុំកុំអោយអាជ្ញាធរស្រុក និងខេត្ត ដោះលែងអេស្កាវ៉ាត់ទ័រ១គ្រឿង ដែលសមត្ថកិច្ចចំរុះ និងសហគមន៍ សហការគ្នាចាប់បានកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ពេលដែលគេបានលួចឈូសព្រៃស ហគមន៍ព្រៃឈើស្ទឹងខ្សាច់សអស់ជាង១០០ហិកតា ព្រោះតែឮថាមានគេរត់ការសុំអោយអាជ្ញាធរខេត្តជួ
យដោះលែង។
លោកស្រី ម៉ិញ អាត ប្រធានប្រធានសហគមន៍និងសមាជិកសហគមន៍ព្រៃឈើស្ទឹងខ្សាច់ស នៅក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ បានបញ្ជាក់អោយដឹងថា៖មុននិងចាប់អេស្កាវ៉ាតិទ័រ១គ្រឿ ងនៅថ្ងៃខាងលើនេះ សហគមនន៍ក៏ធ្លាប់បានធ្វើការអប់រំនិងធ្វើកិច្ចសន្យាម្តងរួចមកហើយជាមួយអ្នកបើកបរគ្រឿងចក្រក្នុងក្រុមរបស់គេប៉ុន្តែក្រុមគេមិនស្តាប់នៅតែលួចឈូសអស់ព្រៃឈើសហគមន៍ជាង១០០ហិកតា ទើបសហគមន៍រាយការណ៍សុំអោយសមត្ថកិច្ចចំរុះមានលោកព្រះរាជអាជ្ញារងខេត្ត ប៉េអឹមស្រុក នគរ បាលស្រុក មេព្រៃស្រុក និងខេត្ត ចុះបង្ក្រាប អស់ទាំងលុយសហគមន៍ចំនួន១៥០ដុល្លាទៀត ពេលនាំគ្រឿចក្រមកទុកបានរហូតដល់ម៉ោង៩យប់ទើបចប់ និងបច្ចុប្បន្នអេស្កាវ៉ាត់ទ័រ១គ្រឿងនេះ កំពុងរក្សាទុកក្នុងស ង្កាត់រដ្ឋបាលព្រៃឈើស្រុកបរិបូណ៌។ ដោយឡែកពួកគាត់ក៏ត្រៀមយកកូនឈើក្រញូងចំនួនជាង២០០ដើ មទៅដាំលើដីព្រៃរបស់សហគមន៍វិញផងដែរនៅក្នុងពេលខាងមុខនេះ។
លោកស្រី ម៉ិញ អាត បានអោយដឹងទៀតថា៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦មានកិច្ចប្រជុំមួយនៅថ្នាក់ខេត្ត ដោយម្ចាស់គ្រឿងចក្រ និងមន្ត្រីយោធាម្នាក់នៅព្រៃខៀវជាអ្នករត់ការ ដោយសំអាងមានមេដៃប្រជាពលរដ្ឋ៣៦នាក់ សុំអោយដោះលែងគ្រឿងចក្រនោះ ដោយនិយាយថា គ្រឿងចក្រនោះបានឈូ សចាយដីរបស់ពួកគាត់មានបណ្ណ័កម្មសិទ្ធ។
ទាក់ទងនិងបញ្ហានេះ គឺសមាជិកក្នុងសហគមន៍ព្រៃឈើខ្សាច់ស មានចំនួន៦០១នាក់ស្នើនិង៦០១
គ្រួសារ លើចំនួនប្រជាពលរដ្ឋរួមចំនួន៨៦៩គ្រួសារ នៅក្នុងភូមិ៤គឺភូមិអញ្ចាញរូង ដំរីកូន អណ្តូងរវៀងនិងភូមិព្រៃព្រាល ក្នុងឃុំអញ្ចាញរូង បើប្រៀបធៀបជាមួយគ្នា តើ៣៦គ្រួសារច្រើជាង៦០១គ្រួសារឬ បានជាអាជ្ញាធរស្រុក និងខេត្តចង់ដោះលែង គ្រឿងចក្របំផ្លាញព្រៃឈើសហគមន៍ ព្រៃឈើរដ្ឋរបស់រដ្ឋ បែបនេះ។ រឿងនេះសហគមន៍ សុំសំណូមពរដ៏ទទូច សុំអោយជំនាញរដ្ឋបាលព្រៃឈើ ចំណាត់ការបទល្មើសនេះតាមនិតិវិធីច្បាប់ បើដោះលែងសហគមន៍មិនសុខចិត្តឡើយ។
ទាក់ទងនិងករណីនេះ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរលោកប្រធានខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង មិនអាចសុំការបំភ្លឺបានទេព្រោះទូរសព្ទ័មិនចូល តែលោក ហោ ដារា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានអោយដឹងថា៖ ពិតជាមានប្រជាពលរដ្ឋចំនួន៣៦គ្រួសារសុំអន្តរាគមន៍អោយដោះលែងពិតមែនដោយមានឃុំស្រុកចុះហត្ថលេខា សុំមកខេត្តផងដែរ ដោយអះអាងថាការឈូសឆាយខាងលើនេះលើដីមានបណ្ណ័។ រឿងនេះខណ្ឌ័រដ្ឋបាលព្រៃឈើកំពុងស្រាវជ្រាវ និងសុំអោយបង្ហាញបណ្ណ័មកបើដីមានបណ្ណ័ពិតមែន ដោយឡែករឿងនេះផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ក៏កំពុងរៀបចុះសំណុំរឿ ងតាមនិតិវិធីបញ្ជូនទៅតុលាការក្នុងពេលឆាប់នេះហើយ និងបើថ្នាក់ណាដោះលែងនោះគឺ ជារឿងអ្នកនោះទៅចុះ៕