​បើកបរ​ទាំង​ស្រវឹង បង្កអោយមាន​មនុស្ស​រងរបួស​ចំនួន ៥ នាក់​

0

 

បាត់ដំបងៈ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ៥ នាក់ដែរ ដែលបានរងរបួសធ្ងន់ ស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ដែលបង្កឡើង
ដោយភាគីរថយន្តដែលផ្ទុកដោយសារជាតិស្រវឹង ព្រមទាំងបានប្រើប្រាស់ល្បឿនលឿន
ថែមទៀត ទើបធ្វើអោយអ្នកកាន់ចង្កូតបាត់បង់ម្ចាស់ការ ។

សាក្សីកន្លែងកើតហេតុបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅ
វេលាម៉ោង ៤ ល្ងាច ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខប៉េអឹមស្រុក
ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥ ដែលបង្កឡើងដោយរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2F.8719
ដែលបើកបរដោយឈ្មោះ ឆាត់ សុភ័ណ្ឌ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរមុន្នី១
ឃុំអន្លង់វិល ស្រុកសង្កែ ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំធ្វើដំណើរពីកើតទៅលិច ។

ប្រភពដដែលបានបន្តថា នៅពេលនោះដែរ ខណៈដែលរថយន្តនេះកំពុងតែស្ថិតក្នុងល្បឿនយ៉ាងលឿននោះ ស្រាប់តែគេឃើញរថយន្តនេះបានរេចង្កូតទៅឆ្វេងឆ្លងកាត់ទ្រូងផ្លូវ ទៅបុកនឹងរថយន្តទួរីសមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-9770 ដែល
បើកបរដោយឈ្មោះ មាស ពិសី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា ដោយមានដឹកបន្លែពេញផងនោះ ធ្វើអោយរួញក្បាលទាំងសងខាង ព្រមទាំងបានបង្កអោយមានមនុស្ស រងរបួសចំនួន៥នាក់ ទាំងអ្នកបើកបរផងដែរ ចំណែកបន្លែបានជ្រុះរប៉ាត់រប៉ាយ
ពេញទ្រូងផ្លូវ ។

ដោយឡែកស្ត្រីដែលរងរបួស ហើយក៏ជាអ្នកជិះក្នុងរថយន្តដឹកបន្លែបានអោយដឹងថា
ពេលខ្លួនជិះក្នុងរថយន្តគឺបានឃើញរថយន្តកាម៉ារីនោះបើកបរយ៉ាងលឿន ព្រមទាំងបាន រេចង្កូតមកខាងឆ្វេង ទើបខ្លួនខំប្រឹងខ្លួនស្រែកប្រាប់តៃកុងខ្លាំងៗថារថយន្តនោះមកបុករថយន្តយើងហើយស្រាប់តែមកបុកមែនពេលនេះខ្លួនបានរងរបួសស្រាលរលាត់ដៃ
ជើងតិចតួចកុំតែបានបន្លែទុបខ្លួនកុំអីមិនដឹងរបួសរងរបួសធ្ងន់ធ្ងរបែបណាទេ សំខាន់
គឺខ្លួនមានការភិតភ័យយ៉ាងខ្លាំង នៅពេលដែលឃើញរថយន្តនោះបើកតំរង់មកបែបនេះ ៕

ចំណែកតៃកុងឡានកាម៉ារី ដែលជារថយន្តបង្កបានអះអាងថា ខ្លួនស្រវឹងតិចតួច,ហើយខ្លួនក៏រងរបួសដែរសុំទៅព្យាបាលសិន ប៉ុន្តែសមត្ថកិច្ចមិនទាន់អះអាងថាតៃកុងស្រវឹងឬមិនស្រវឹងនោះទេព្រោះមិនទាន់បានពិនិត្យជាតិអាល់កុលនៅឡើយ ចំណែករថយន្តត្រូវបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែសិន រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មជ្ឈដ្ឋានជាច្រើនបានរិះគន់ថា ស្រវឹងស្រាជោគជាំហើយហ៊ានបើកបររថយន្តទៀត នេះសំណាងហើយដែលមិនបង្កឲ្យមានមនុស្សស្លាប់ ដោយគ្រាន់តែរងរបួសតិចតួច និងបានបង្កអោយអ្នកផ្សេងរងរបួស ដោយខាតបង់ពេលវេលាដោយសារខ្លួន តែបើមានអ្នកស្លាប់វិញ
ប្រាកដជារត់ចោលស្រុកហើយ ៕image4-copy image1