ខេង ឧត្តម
សៀមរាប៖ ក្បួនរថយន្តកូរ៉េធំៗ សម្រុកដឹកជញ្ជូនឈើ ចេញពីទឹកដី ខេត្តព្រះវិហារ ចូលមក ចែកចាយ តាមដេប៉ូ នានាក្នុង ក្រុងនិងខេត្តសៀមរាប ដោយអ្នកនាំក្បួន ឈ្មោះស្រេង តាមប្រភពឲ្យដឹងពី ម្ចាស់ដេប៉ូឈើ បាននិយាយថា រថយន្តដឹកឈើ របស់គេបាន ដឹកចេញពីដេប៉ូ
នៅស្រុកស្វាយលើ ដែលមាន យីហោ ធឹងលាងស្រេង មានទីតាំងនៅ ភូមិអង្កាញ់(ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ច ជាច្រើន បានឲ្យដឹងថា ក្បួនរថយន្ត ដឹកឈើ ខាងលើ មានច្បាប់ចេញពី ដេប៉ូនៅ ស្រុកស្វាយលើ ដែលមានម្ចាស់ ឈ្មោះស្រេងយ៉ាងនេះក្ដីលោកស្រេង បាននិយាយថា ឈើរបស់គេ បានទិញពីក្រុមហ៊ុន លី សុគន្ធ នៅស្រុករវៀង ខេត្តព្រះវិហារ ដោយមានឈើ ប្រភេទ ម៉ាស៊ីនង៉ោងខ្លះៗ!។
ទោះជា មានការដឹក ជញ្ជូនឈើ បែបទ្រង់ទ្រាយធំ ចូលមកចែក ចាយនៅ ក្រុងសៀមរាប យ៉ាងនេះក្ដី គេនៅមិនទាន់ ឃើញអាជ្ញាធរ និងជំនាញរដ្ឋបាល ព្រៃឈើ ចេញមុខ ធ្វើការ ត្រួតពិនិត្យ ទៅលើ សកម្មភាព រថយន្តដឹកឈើ របស់ឈ្មោះស្រេង នៅឡើយទេ!!! ខណះមាន ប្រភពខ្លះ បានទម្លាយថា ម្ចាស់រថយន្តដឹកឈើ បានរត់ការ ជាមួយស្ថាប័ន ពាក់ព័ន្ធ អស់ហើយ ។
មជ្ឈដ្ឋានៗចង់ឃើញ សមត្ថកិច្ច និងជំនាញ ពាក់ព័ន្ធ ធ្វើការ ត្រួតពិនិត្យ នូវសកម្មភាព រថយន្តដឹកឈើ ខាងលើ ថាតើ មានច្បាប់ គ្រប់គ្រាន់ ដែរឬទេ? ដូច្នេះសមត្ថកិច្ច គួតែធ្វើការ ត្រួតពិនិត្យ ឡើងវិញ ដោយឈើខ្លះមាន ប្រភេទម៉ាស៊ីនងោង សង្ស័យថា ប្រមូលទិញពីឈើ ក្រៅក្រុមហ៊ុន? ៕




































