មហាជន​និយាយថា “​សមត្ថកិច្ច ខេត្តសៀមរាប មិនគួរ​ចាប់​តែ មេ​ឆ្នោត មួយកន្លែង ហើយ​រំលង​រាប់សិប​កន្លែង​ចឹ​ង​ទេ​”

0

ខេង ឧត្តម
សៀមរាប៖ ល្បែងឆ្នោត ល្មើសច្បាប់ ត្រូវបានគេ កត់សម្គាល់ថា កើតមាន ដូចផ្សឹត ខណៈសមត្ថកិច្ចខ្លះ កំពុងលង់ ដំណេក ឯសមត្ថកិច្ចខ្លះទៀត ប្រឹងវ៉ៃយកខ្ទង់ ឡើងឲ្យមេកោយ
ប្រភពបានឲ្យដឹងថា៖ ទីតាំងបើកលេង ឆ្នោតសៀម និងយួន ដែលកើតមាន ជាយូរមកហើយ14281514_1777603982457480_1708574079_nនោះ ត្រូវបានគេសង្កេត ឃើញថាកើតមាន ដូចផ្សិតក្នុង ខេត្តសៀមរាប។ បញ្ហានេះ គេបានដាក់ការ សង្ស័យថា សមត្ថកិច្ច មួយចំនួន កំពុងយកខ្លួន ទៅប្រឡូកប្រឡាក់ និងល្បែង ប្រភេទនេះ ជាថ្នូរនឹងការ មិនបង្ក្រាប។
ប្រភពបន្តថា៖ មានសមត្ថកិច្ច មួយក្រុម បានឲ្យកូនចៅ ទៅប្រាប់មេឆ្នោតថា ឲ្យបង់លុយ បើមិនដូច្នេះទេ គេនឹងដាក់កម្លាំង ចុះចាប់តែម្តង។ ប្រភពបន្តថា ជាលទ្ធផល សមត្ថកិច្ចទាំងនោះ ទទួលបានលុយ ជាប្រចាំ ដើម្បីឡើង ឲ្យថ្នាក់លើ របស់ខ្លួន។
ប្រភពបន្តថា៖ ល្បែងឆ្នោត ខុសច្បាប់នេះ ត្រូវបានគេឃើញ មានលេង នៅក្រោយផ្សារលើ ផ្សារដើមក្រឡាញ់ ផ្សារស្ពានដែក ផ្សារវត្តអធ្វារកន្លែងវេលុយជាដើម។ ជាក់ស្តែង ករណីកម្លាំង អាវុធហត្ថ បានចុះបង្ក្រាបករណី ល្បែងស៊ីសង ខុសច្បាប់ (ឆ្នោតយួន) មួយកន្លែង កណ្តាលក្រុងសៀមរាប កាលពីវេលា ម៉ោង១៥ និង០០នាទី រសៀលថ្ងៃទី ៦ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅថ្មីៗដែលស្ថិតនៅចំណុច ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប បន្ទាប់ពីមាន សេចក្តីរាយការណ៍ ច្បាស់ថា មានករណី បើកលេងល្បែង ដោយខុសច្បាប់ (ឆ្នោត) ហើយជា មេធំទៀតផង។ ជនសង្ស័យ ម្នាក់ជា (មេឆ្នោត) មានឈ្មោះ តែម វ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ក្រោយពីឃាត់ខ្លួនរួចមក កម្លាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បានដកហូត វត្ថុតាងរួមមាន៖ ម៉ាស៊ីនកត់ឆ្នោតចំនួន ១ គ្រឿង ឯកសារកត់ឆ្នោត មួយចំនួនធំ , ទូរសព្ទ័ដៃចំនួន១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំង ជំនាញកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្តសៀមរាប ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ ។ យ៉ាងនេះក្តី មតិមហាជន បាននិយាយថា សមត្ថកិច្ច ខេត្តសៀមរាប មិនគួរទុកល្បែងឆ្នោត ខុសច្បាប់ទាំងនេះ ជាឆ្នាំងបាយ យ៉ាងដូច្នេះសោះ។ មហាជនលើកឡើង ទៀតថា សមត្ថកិច្ចក៏មិនគួរ ចាប់តែមួយកន្លែង ហើយទុករាប់សិបកន្លែងចឹងដែរ៕

14281514_1777603982457480_1708574079_n 14249163_1777603979124147_132850214_n