សង្ស័យ​មេ​គយ​ខេត្តសៀមរាប​ដេកលក់​ទើប​ទំនិញគេចពន្ធ​ហូរ​ចូល​ដូច​ហែ​កឋិន​គ្មាន​អ្នក​បង្ក្រាប​សោះ​

0

សៀមរាប៖ ប្រធាន សាខាគយ ខេត្តសៀមរាប ត្រូវបានមហាជន រិះគន់ថា សង្ស័យដេកលក់ហើយ បានជាមិនបង្ក្រាប ទំនិញគេចពន្ធ ដែលគេមើលឃើញថា កំពុងសម្រុក ហូរចូលយ៉ាងខ្លាំង មកខេត្តទេសចរណ៍ មួយនេះ។ ប្រភពបានទម្លាយ ឲ្យដឹងថា៖ លោក សុខ សុដារ៉ា ដែល14273438_1778089645742247_48580424_oកំពុង កាន់តំណែង ជាប្រធាន សាខាគយ ខេត្តសៀមរាប ជាប់ទាក់ទិន ជាមួយអំពើ ពុករលួយ ក្នុងការឃុបឃិត ឲ្យមានអំពើ រត់ពន្ធទំនិញ ខុសច្បាប់ គ្រឿងសំណង់ ទំនិញចាប់ហួយ ដោយសម្ងំ មិនអើពើ ពីទំនិញគេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់ នាំឲ្យខាតបង់ ចំណូលថវិកាជាតិ។ ប្រភពបន្តថា៖ គេមិនដែលឃើញ មន្ត្រីគយក្រោមបញ្ជា របស់លោក សុខ សុដារ៉ា ចេញបង្ក្រាប ការដឹកជញ្ជូន ទំនិញខុសច្បាប់ ឬទំនិញបង់ពន្ធ មិនគ្រប់ ម្តងណាឡើយ ចាប់តាំងពីពេល ដែលលោក សុខ សុដារ៉ា ត្រូវបានថ្នាក់លើតែងតាំងជា ប្រធានសាខាគយ ប្រចាំខេត្តសៀមរាប បើទោះបីជា សកម្មភាព រត់ពន្ធទំនិញ ខុសច្បាប់ កើតឡើង យ៉ាងអនាធិបតេយ្យ ក៏ដោយចុះ។
មន្ត្រីគយមួយចំនួន បានបង្ហើបឲ្យដឹងថា ការសម្ងំ មិនអើពើយ៉ាងស្ងៀមស្ងាត់ បែបនេះ អាចធ្វើឲ្យ លោក សុខ សុដារ៉ា មានលុយឡើងខាប់ ដូចទឹកគ្រឿង ហាក់បីដូចជា មិនតុល្យភាព ទៅនឹងប្រាក់ខែ ជាមន្ត្រីគយនោះទេ។ មានការទម្លាយថា ការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទ មកពីតាមច្រកព្រំដែន ប៉ោយប៉ែត ,អូស្មាច់សំដៅចូលមក ឃ្លាំងស្តុកទំនិញ របស់ឈ្មួញធំៗ នៅក្នុងខេត្តសៀមរាប ដើម្បីលក់ ចែកចាយ ទៅតាមទីផ្សារ និងកន្លែងបោះដុំ ផ្សេងៗទៀត នឹងធ្លាយទៅ តាមបណ្តាខេត្ត ផ្សេងៗ ត្រូវឆ្លងកាត់ ខេត្តសៀមរាប ហើយក្នុងតួនាទី ជាប្រធានសាខាគយ ខេត្តខេត្តសៀមរាប លោក សុខ សុដារ៉ា កំពុងដេកសុខស្រួល ក្នុងការចាត់តាំង មន្ត្រីក្រោមឱវាទ ឲ្យទទួលផលប្រយោជន៍ ពីក្រុមឈ្មួញ ទាំងការដឹកជញ្ជូន ទំនិញស្របច្បាប់ និងទំនិញបង់ពន្ធ មិនគ្រប់ ពោលគឺ គ្រប់ច្រក គ្រប់ដង្ហើម សុទ្ធតែពាក់ព័ន្ធ នឹងបញ្ហា ផលប្រយោជន៍ ដែលលោក ទៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួន។14302908_1778089639075581_1287053652_n
ទាក់ទិននឹងករណី ចោទប្រកាន់ ខាងលើនេះដែរ លោក សុខ សុដារ៉ា ប្រធានសាខាគយ ខេត្តខេត្តសៀមរាប មិនអាច សុំការពន្យល់ បានទេ នាថ្ងៃទី០៩ ខែកញ្ញានេះ ដោយហៅទូរស័ព្ទ ទៅលោកចូលហើយ គ្មានអ្នកឆ្លើយ។ ជុំវិញការចោទប្រកាន់ លើករណីខាង លើនេះដែរ គេមានការ សង្ឃឹមថា៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នឹងអាចមាន ចំណាត់ការ ស៊ើបអង្កេតលើ ករណីខាងលើនេះ យ៉ាងណានោះទេ ដើម្បីស្រាយ ចម្ងល់ឲ្យមហាជន បានដឹង ពីករណីគយ ខេត្តសៀមរាបនេះផង។ សូមរំលឹកថា៖ នាពេលថ្មីៗនេះ សម្តេចតេជោហ៊ុន សែ នបានចេញ អនុក្រឹត្យតែង តាំងសមាសភាព បង្ក្រាបនិងទប់ស្កាត់ អំពើរត់ពន្ធ ខុសច្បាប់ ដោយមាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាប្រធាន អគ្គនាយកគយ និងរដ្ឋាករ ជាអនុប្រធាន អចិន្ត្រៃយ៍ ហើយប្រធានសាខាគយ នៅតាមខេត្ត ក៏មានតួនាទី ជាអនុប្រធាន អចិន្ត្រៃយ៍ នៅតាម មូលដ្ឋាន នីមួយៗ សំដៅធ្វើការងារ ឲ្យមានប្រសិទ្ធភាព ក្នុងការប្រមូលពន្ធ ជូនរដ្ឋ ប៉ុន្តែក្រុមអ្នក តាមដាន កំណែទម្រង់ គយបានលើកឡើងថា វិធានការនេះ មិនសូវមាន ប្រសិទ្ធភាពទេ ប្រសិនបើគ្មាន ការផ្លាស់ប្តូរ តំណែងមន្ត្រីគយ មួយចំនួន ដែលគ្មានឆន្ទះ ក្នុងការអនុវត្តន៍ កំណែទម្រង់ស៊ីជម្រៅ ៕ខេង ឧត្តម
14249343_1778089635742248_1877086687_n 14249055_1778089632408915_1473325799_n 14248834_1778089649075580_1820657602_n 14273438_1778089645742247_48580424_o