នាយ​ឧ​ត្ត​ម​សេនី​យ៏ គន់ គីម​ ​ត្រូវ​យកចិត្តទុកដាក់​ដល់​អតីតយុទ្ធជន​ទាំងអស់​ជាពិសេស​គ្រប់​រូបភាព​ក្នុងសង្គម​

0

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០១៦ឯកឧត្តមនាយឧត្តមសេនីយ៏ គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមនអតីតយុទ្ធជនកម្ពុជាអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាអំពីតួនាទីរបស់សមាគ មនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺនៅphoto_2016-09-11_15-48-06 និងបានផ្តល់អនុសាសន៏ដល់ប្រធាននិងអនុប្រធាន សមាជិកនៃសមាគមអតីតយុទ្ធកម្ពុជាខេត្តកំពង់ស្ពឺឲ្យបន្តយកចិត្តទុកដាក់ដល់អតីយុទ្ធដែលបានតស៊ូក្នុងសមភូមិក្លាយទៅជាពិការនិងពលីក្រោមការគ្រប់គ្រងរបស់ខ្លួន ។
បើយោងតាមការផ្តល់របាយការរបស់លោកឧត្តមសេនីយ៏ត្រី ជូ សារុនប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ បានឲ្យដឹងថាសមាជិកសមាគមអតីតយុទ្ធជនកំពង់ស្ថិតក្រោមការគ្រប់គ្រងបច្ចុប្បន្នមានចំនួនសរុប ៥១៥១នាក់ ក្នុងនោៈ÷
សមាជិកជាជនពិការចំនួន ១៥២០ នាក់ សមាជិកនិវត្តជនចំនួន ១២០៦ នាក់ សមាជិកបាត់សមត្ថភាពការងារចំនួន ១២៣ នាក់ សមាជិកដែលពលីចំនួន ២១១៦ នាក់ សមាជិកគ្រួសារជនមរណៈចំនួន ១៨៦នាក់ ។ដោយនៅក្នុងនោះសមាគមបន្តស្រសង់មុខសញ្ញាជាអតីតយុទ្ធជនប្រចាំខែ ដើម្បីដកប្រាក់ភាគទាន និងមរណៈសង្គ្រោះជូនបេឡាជាតិអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ។ហើយគណៈកម្មាធិការអតីតយុទ្ធជនខេត្ត កំពង់បន្តប្រមូលទិន្នយ័រៀបចំឯកសារអំពីអតីតយុទ្ធជនដែលនៅសេសសល់តាមមូលដ្ឋាន ដើម្បីយកមកគ្រប់គ្រងឲ្យបានច្បាស់លាស់ ជាពិសេសការធ្វើបច្ចុប្បន្នភាពសមាជិកអតីតយុទ្ធជនឲ្យបានល្អប្រសើរផផងដែរ ។
នាយឧត្តមសេនីយ៏ គន់ គីន បានលើកឡើងឲ្យដឹងថា ប្រធានសមាគមអតីតយុទ្ធជនខេត្តត្រូវសហការគ្នាតាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ដើម្បីតាមដានពីស្ថានភាពសុខទុក្ខដល់សមាជិកអតីយុទ្ធជនយើង ក្នុងនោៈទាំងបញ្ហាគ្រួសារនិងបញ្ហាផ្សេងៗក្នុងសង្គម ក្នុងនយ័ជួយដោៈស្រាយជូនគាត់តាមកម្រិតនៃសមាគមននិមួយៗ ។
នាយឧត្តមសេនីយ៏ បានលើកឡើងថា អតីតយុទ្ធជនបច្ចុប្បន្ននៅទូទាំងប្រទេស មានប្រម៉ានជា២៥ម៉ឺននាក់ ដែលទាមទាឲ្យប្រធានសមាគមអតីតយុទ្ធជននៅតាមខេត្តនានាត្រូវតែជំរុញត្រួតពិនិត្យគិតគូពីសុខទុក្ខរបស់ពួកគាត់ឲ្យបានទៀងទាត់យ៉ាងចាំបាច់ ក្នុងនោះត្រូវគិតពីគោលរបបការបើកប្រាក់មរណៈសហសង្គ្រោះ ប្រាក់និវត្តជនឲ្យបានទៀងទាត់ជូនពួកគាត់ ។ គ្រានោះផងដែរនាយឧត្តមសេនីយ៏ក្នុងជានិងជាអគ្គលេខាធិការសមាគមនអតីតយុទ្ធជនកម្ពុជា បានផ្តល់ផ្ទៈចំនួន ០៨ខ្នងសម្រាប់ជូនដល់សមាជិកអតីតយុទ្ធជនដែលកំពង់ទីទាល់ក្រខ្លាំងពិតប្រាកដ ដែលក្នុង៨ ក្រុង ស្រុកត្រូវទទួលបានផ្ទៈ០១ខ្នងផងនោះដែរ ៕

photo_2016-09-11_15-48-10