សៀមរាប :ហេតុការណ៍ដែលមានគ្រោះអគ្គីភ័យកើតឡើងដែលបានបំផ្លាញអស់ទាំងស្រុងនៅផ្ទះមួយខ្នងនេះបានកើឡើងកាលពីវេលាម៉ោង ៨:ព្រឹកថ្ងៃទី ៣០ ខែឩសភា ឆ្នាំ ២០១៤ នៅត្រង់ចំណុចខាងក្រោយផ្សារលើធំថ្មី ក្រុងសៀមរាប ។ បងប្អូនប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះបាននិយាយថា នៅក្នុងអំឡុងម៉ោងកើតហេតុខាងលើពួកគាត់បានឃើញភ្លើងបានឆេះផ្នែកខាងលើដំបូងផ្ទះមកមុនដោយម្ចាស់ផ្ទះនៅខាងក្រោមមិនបានដឹងថាភ្លើងបានឆេះផ្ទះរបស់គាត់នោះទេ ។
ដោយនៅពេលដែលភ្លើងកំពុងតែឆេះតិចៗនោះដោយមានលាយឡំជាមួយនិងខ្យល់បក់ថែមទៀតនោះក៏បណ្តាលឲ្យផ្ទះមួយខ្នងនេះបានឆេះអស់ទាំងស្រុកតែម្តង ។ តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់ទទួលរងគ្រោះដោយសារតែករណីអគ្គីភ័យនេះទេគឺគ្រាន់តែខូចខាតផ្ទះនិងទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះអស់ទាំងស្រុង ដោយនៅក្នុងហេតុការណ៍នេះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានននគរបាលខេត្តសៀមរាបនិងកងរាជអាវុធហត្ថខេត្តបានជួយចុះធ្វើអន្តរាគមន៍ផងនោះទើបអគ្គីភ័យនេះមិនបណ្តាលឲ្យមានការរាលដាលឆេះដល់ផ្ទះអ្នកជិតខាងនោះទេ ។ ជាប់ពាក់ព័ន្ធជុំវិញបញ្ហានេះយើងមិនទាន់ដឹងអំពីមូលហេតុអ្វីច្បាប់លាស់នៅឡើយ ៕ ដោយ លោក ខេង ខេមរា
និង លោក ប៊ុត សាម
–>