ខេង ឧត្តម
សៀមរាប៖ សត្វសេះមួយក្បាល ដែលតែងតែ ឈរឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជិះថតបង្ហាញ នៅតំបន់ អង្គរវត្តនោះ ត្រូវ រថយន្តបុក បណ្ដាលឲ្យងាប់ កាលពីយប់មិញហើយ។
លោក ទិត្យ ណារ៉ុង អធិការនគរបាល ក្រុងសៀមរាប បានឲ្យដឹងថា សត្វសេះនោះ ត្រូវបាន
រថយន្ត បុកបណ្ដាលឲ្យ ស្លាប់នៅផ្លូវ៦០ម៉ែត្រ ខាងជើងផ្លូវជាតិលេខ ៦ប្រហែល៣០ម៉ែត្រ ស្ថិតនៅ ភូមិចុង កៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ លោកអធិការ បានបន្តថា តាមព័ត៌មាន ជំហាន ដំបូង គឺសត្វសេះនោះ ជាសេះនៅ ក្នុងតំបន់អង្គរ ដែលដាក់ឲ្យភ្ញៀវជិះថតរូប ហើយវារត់ដាច់ ពីតំបន់អង្គរនោះមក ។
លោក បានបញ្ជាក់ថា រថយន្តដែល បុកបាន បើកគេចបាត់ ហើយសត្វសេះ ដែលងាប់នោះ ត្រូវបាន ម្ចាស់យក ទៅផ្ទះហើយ ដោយម្ចាស់ បានតាមរកតាំង ពីយប់ម្លេះ! ។ លោកអធិការ មិនបាន បញ្ជាក់ថា រថយន្តដែលបុក សេះបណ្ដាលឲ្យ ងាប់ជាប្រភេទ រថយន្តម៉ាកអ្វីទេ ហើយក៍មិនបាន បញ្ជាក់ កើតហេតុ នៅម៉ោងប៉ុន្មានដែរ ៕




































