​ក្រុមការងារ​មូលនិធិ​មិត្ត​កំពង់ត្រាច សហការ​ជាមួយ​និង​អាជ្ញាធរ​ភូមិ​អូរ​រលួសឃុំ​ដំណាក់​កន្ទួត​​ខាងត្បូងយក​អំណោយ​ទៅ​ចែកជូន​គ្រួសារ​ក្រីក្រ ចាស់ជរា​ពិការ គ្មាន​ទីពឹង ចំនួនបី​គ្រួសារ

0

ខេត្តកំពត ៖ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ខ្ញុំបាទ បានដឹកនាំក្រុមការងារមូលនិធិមិត្តកំពង់ត្រាច សហការជាមួយ ក្រុមការងារស្រុកចុះជួយឃុំ រួមនិងអាជ្ញាធរភូមិអូររលួស ឃុំដំណាក់កន្ទួតphoto_2016-09-11_18-54-30ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត យកអំណោយទៅចែកជូនគ្រួសារក្រីក្រ ចាស់ជរាពិការ គ្មានទីពឹង ចំនួន ០៣គ្រួសារ រួមមាន១-លោកយាយ ឱម ផុន អាយុ៦៤ឆ្នាំ ពិការខ្វិន ក្រប្រភេទ១ ភូមិអូររលួស២-លោកយាយ ឯក ខុន អាយុ៨០ឆ្នាំ ពិការខ្វិន ក្រប្រភេទ១ ភូមិអូររលួស
៣-លោកយាយ ភោគ ឆាន់ អាយុ៨៤ឆ្នាំ ចាស់ជរាគ្មានទីពឹង ក្រប្រភេទ២ ភូមិអង្គរជ័យទី២ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ០១បាវ ៥០គីឡូក្រាម,ត្រីងៀតសាំប៉ាន់ ០១គីឡូក្រាម
មីមួយកេះ និងថវិកាចំនួន ៥ម៉ឺនរៀល ។
សម្ភារៈ និងថវិកា ទាំងនេះបានមកពីការចូលរួម-មូលនិធិមិត្តកំពង់ត្រាច អង្ករ០៣បាវx៥០គីឡូក្រាម និងត្រីងៀតសាំប៉ាន់ ០៣គីឡូក្រាម ។លោក ឃួន សំអាង សមាជិកក្រុមប្រឹក្សាស្រុក និងជាអនុប្រធានក្រុមការងារស្រុកចុះជួយឃុំដំណាក់កន្ទួតខាងត្បូង ថវិកា ៩០.០០០៛ ។
លោក ង៉ូវ ហេង ផ្នែកសឹករងស្រុក និងជាអនុប្រធានក្រុមការងារស្រុកចុះជួយឃុំដំណាក់ កន្ទួតខាងត្បូង មីចំនួន ០៣កេះ ក្រុមប្រឹក្សាឃុំដំណាក់កន្ទួតខាងត្បូង ថវិកាចំនួន ៦០.០០០៛ សូមបុណ្យកុសល ដែលបានមកពីការសាងអំពើល្អក្នុងថ្ងៃនេះ បានជាប្រយោជន៍ដល់លោក-អ្នក
ម្ចាស់ទាន និងប្រជាពលរដ្ឋគ្រប់ៗគ្នា កុំបីឃ្លៀងឃ្លាតឡើយ ៕

photo_2016-09-11_18-54-55 photo_2016-09-11_18-54-37 photo_2016-09-11_18-54-48 photo_2016-09-11_18-54-30