ខេត្តកំពត៖ ព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្មាំ២០១៦វេលាម៉ោង៧.១៥នាទី មានករណីវ៉ៃប្រហាយ៉ាងសាហាវមួយបានកើតឡើង បណ្តាលអោយបុរស់ម្នាក់រងរបួសបែកកប្បាល បាក់ឆ្អឹងឈ្គាមក្រអោមមាត់ និងបាក់ឆ្អឹងដងកាំបិត ដេកដួលសន្លប់ស្តូកស្តឹង មុខផ្ទះរបស់ខ្លួន បុរស់រងគ្រោះពីការវ៉ៃប្រហានោះឈ្មោះយឹម ប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិដើមចារ ឃំុកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតខាងផ្ទះជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានយើងអោយបានដឹងយ៉ាងដូច្នេះថា មុនពេលកើតហេតុពួកគាត់បានឃើញម៉ូតូពីគ្រឿងទៅបីគ្រឿងបានឈប់នៅលើចិញ្ចើមផ្លូវស្ថិតមុខផ្ទះជនរងគ្រោះមានគ្នាប្រមាណពីបួនាក់ទៅប្រាំនាក់ដោយឃើញមានការដើរប្រសេកប្រសាចមុខផ្ទះបុរស់រងគ្រោះទើបបុរស់រងគ្រោះឈ្មោះយឹម ប្រុស ដើចេញពីក្នុងផ្ទះមកសួរនាំស្មានក្រែងថាម៉ូតូខូចឬក៍បែកកង់ គ្រាន់តែជនរងគ្រោះដើរទៅដល់មិនទាន់និឹងបានសួរអីបន្តិចផង ស្រាប់តែក្រុមក្មេងស្ទាវទាំងនោះទាញឈេឺព្រនូងជ្រុងវ៉ៃយ វ៉ៃយរទាំងគំរោលដោយមិនដឹងមូលហេតុអ្វីបន្តិចសោះ បើទោះជាជនរងគ្រោះបានរត់ចូលមកដល់ផ្ទះរបស់ខ្លួនហើយនោះក៍ក្រុមជនដៃដល់ទាំងនោះក៍មិនញញើតដែគឺដេញតាមវ៉ៃជនរងគ្រោះដល់សំយាបមុខផ្ទះរហូតដល់សន្លប់តែម្តង ។បន្ទាប់ពីបានវ៉ៃជនរងគ្រោះសន្លប់រួចមកជនអន្ធពាលទាំងនោះបានជិះម៉ូតូចេញទៅវិញយ៉ាងរំភើយ ដូចជាគ្មានរឿងអី្វកើតឡើងអញ្ចឹង ចំណែកជនរងគ្រោះត្រូវប្រពន្ធនិងសាច់ញាតិដឹងយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ។អ្នករស់នៅជិតផ្ទះជនរងគ្រោះ បាននិយាយព្រមៗគ្នាថា ស្មានតែប្តីប្រពន្ធជនរងគ្រោះឈ្លោះគ្នាទើបពួកគាត់ មិនបានមកជួយអត្តរាគមន៍អោយទាន់សភាពការបែបនេះ មិនស្មានថារឿងនិងវាកើតឡើងដ៍សាហាវព្រៃផ្សៃបែបនេះទាល់តែសោះ គឺពួកគាត់ខកចិត្តខ្លាំងណាស់ចំពោះរឿងឃោឃៅយ៉ាងនេះ។ក្រោយពេលកើតហេតុគេបានឃើញសមត្ថកិច្ចចុះមកធ្វើកំណតមុខសញ្ញា ដើម្បីតាមរកនឹងស្រាវជ្រាវរកក្រុមជនដៃដល់មកផ្តន្ទាទោសតាមច្បាស់អោយទាល់តែបាន ៕