ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៦ ឯកឧត្ដម ចាន់ ចេស្ដា អភិបាលនៃគណៈភិបាលខេត្ត ឯកឧត្ដម អឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ជាមួយប្រតិភូ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្ដមហ៊ុន ម៉ានីអ្នកតំណាងរាស្ត្រ ដែលបានចុះ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំដងទង់ស្រុងដងទង់បង់ថ្លៃ។
សូមជំរាបថា បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រកបដោយស្មារតីទឹកចិត្តមនុស្សធម៌របស់ឯកឧត្ដម ហ៊ុន ម៉ានី ដែលបានចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះមានចំនួន១៥៣នាក់ និងមានប្រជាពលរដ្ឋបានមកទទួលការពិនិត្យនិងព្យាបាលជំងឺមានចំនួន១៥១២នាក់ ហើយក៏មិនមានការបង់ថ្លៃអ្វីទាំងអស់ឡើយ៕