​បុរស​ម្នា​ក់វ័យ​៣០​ឆ្នាំ​កើត​ជម្ងឺ​ឃ្លង់ល្ពៅ​អ្នកភូមិ​បណ្ដេញ​ឱ្យទៅ​រស់នៅ​ក្នុងព្រៃ​ម្នាក់ឯង​

0

សៀមរាប៖ អតីតជាអ្នកភូមិខ្ទីង ឃុំពាក់ស្នែង កំពុងចុះខ្សោយសុខភាពយ៉ាងខ្លាំងដោយសារតែគាត់កើតជម្ងឺឃ្លង់ល្ពៅ ហើយអ្នកភូមិជាច្រើននាក់ បណ្ដេញឱ្យទៅរស់នៅក្នុងព្រៃតែម្នាក់ឯង ដោយមិនមានថ្នាំព្យាបាល ព្រមទាំងម្ហូបអាហារមួយរយៈមកហើយ។14233003_1180344102022428_6576787612496154629_n បុរសឈ្មោះ ហ៊ើយ ហ៊ាំ ដែលមានដំបៅពេញមុខមាត់ ព្រមទាំងដងខ្លួនគ្រប់កន្លែងនោះ ត្រូវអ្នកភូមិមើលឃើញថាគាត់ គ្មានចំណីអាហារ ហើយសុខភាពទ្រុឌទ្រោមខ្លាំងដូចជាក្អកធ្លាក់ធ្លាម នឹងរាងកាយស្គមស្គាំងដើរទៅមុខលែងរួច ជាច្រើនថ្ងៃមកហើយ។
អ្នកភូមិពាក់ស្នែង ម្នាក់ក្នុងចំណោមអ្នកភូមិជាច្រើនទៀត គឺអ្នកស្រី តែ សាវ បានឲ្យដឹងថា បុរសដែលកើតជម្ងឺឃ្លង់ល្ពៅនោះ គឺកាលពីក្មេងធ្លាប់រស់នៅភូមិខ្ទីង ជាប់គ្នានឹងភូមិរបស់អ្នកស្រី។ហើយបុរសនេះ បានចាកចេញពីភូមិទៅរៀបការប្រពន្ធ នៅស្រុកផ្សេងជាច្រើនឆ្នាំមកហើយ មិនដែលឃើញត្រឡប់មកភូមិកំណើតទេ ប៉ុន្តែរយៈពេលប្រហែល២-៣ខែមុន គេឃើញគាត់វិលត្រឡប់មកភូមិកំណើតវិញ ដោយនាំជម្ងឺឃ្លង់ល្ពៅ មកជាមួយ ដូចជាកើតដំបៅពេញមុខ ក្បាល ព្រមទាំងដងខ្លួន គ្រប់កន្លែង។14237635_1180344045355767_5157409188255200748_n
អ្នកស្រី តែ សាវ បញ្ជាក់ថាបុរសនោះ មិនមានឪពុកម្ដាយទេ គឺមានតែបងប្រុសម្នាក់ នៅភូមិកំណើតរបស់គាត់ ប៉ុន្តែនៅពេលដែលបុរសឈ្មោះ ហ៊ើយ ហ៊ាំ ចូលមកដល់ភូមិវិញ គឺអ្នកភូមិជាច្រើនបានខ្ពើមរអើម ព្រមទាំងខ្លាចជម្ងឺនោះ ឆ្លង ក៏បណ្ដេញឱ្យទៅរស់នៅក្នុងព្រៃតែម្នាក់ឯង។
បុរសឈ្មោះ ហ៊ើយ ហ៊ាំ ត្រូវអង្គការក្រៅរដ្ឋាភិបាលមួយ ដែលចុះធ្វើការងារនៅតាមសហគមន៍ប្រទះឃើញ ហើយបានប្រើឱ្យអ្នកភូមិសែងគាត់ យកទៅដាក់ នៅក្នុងវត្ត ឃុំពាក់ស្នែងរយៈពេល៣សប្ដាហ៍កន្លងមកហើយ។
បច្ចុប្បន្នស្ថានភាពរបស់គាត់ គឺធ្ងន់ធ្ងរពិបាកសង្ឃឹម ដោយសារតែគាត់ដេកស្ដូកនៅលើកន្ទេល ក្រោកអង្គុយលែងបាន ហើយនិយាយលែងចេញ ព្រមទាំងហូបអាហារលែងកើត ដោយអាការៈ ដកដង្ហើមញាប់ និងហត់ខ្លាំងនៅពេលនិយាយម្ដងៗ។14329403_10210626227233703_1897151955_o
លោកអ៊ុំម្នាក់ដែលស្នាក់នៅក្នុងវត្ត ធ្វើចង្ហាន់ប្រគេនព្រះសង្ឃជារៀងរាល់ថ្ងៃ គឺលោកអ៊ុំ ស្រី យួន បាន ឱ្យដឹងថាកាលពីដំបូង គេបានសែងបុរសនោះ យកទៅដាក់ចោលនៅមុខព្រះពុទ្ធបដិមារ ដែលជាកន្លែងឧស្សាហ៍មានភ្ញៀវចេញចូល ឃើញដូច្នេះព្រះសង្ឃយល់ថាមិនសមគួរ ក៏បានចាត់ឱ្យអ្នកភូមិជួយធ្វើខ្ទម១ ដើម្បីដាក់គាត់ឱ្យស្នាក់នៅបានសមរម្យ។
លោកអ៊ុំ ស្រី បញ្ជាក់ថា បុរសឈ្មោះ ហ៊ើយ ហ៊ាំ នេះមិនមានបងប្អូនណាមកមើលឬក៏ឱ្យបាយទឹកទេ ហើយគាត់អាណិត ក៏ជួយបំរើបាយទឹកជារៀងរាល់ថ្ងៃ។
បុរសឈ្មោះ ហ៊ើយ ហ៊ាង មានប្រសាសន៍ថាប្អួនប្រុស របស់គាត់ឈ្មោះ ហ៊ើយ ហ៊ាំ បានចាកចេញពីភូមិកំណើត ទៅមានប្រពន្ធ នៅឯភូមិអូរ ស្រុកជីក្រែង ជាច្រើនឆ្នាំមកហើយ។គាត់មិនដឹងថាប្អូនប្រុសរបស់គាត់កើតជម្ងឺឃ្លង់ល្ពៅ តាំងពីពេលណានោះទេ ប៉ុន្តែដឹងថាបន្ទាប់ពីប្អូនរបស់គាត់កើតជម្ងឺនេះមក ក៏លែងលះ ជាមួយប្រពន្ធ ហើយក៏វិលត្រឡប់មកភូមិកំណើតវិញ។មកដល់ភូមិកំណើតស្រុកអង្គរធំ ក៏ត្រូវអ្នកភូមិខ្ពើម រអើម មិនឱ្យរស់នៅ ព្រមទាំងបណ្ដេញឱ្យរស់នៅក្នុងព្រៃតែម្នាក់ឯង។ លោក ហ៊ាង បញ្ជាក់ថាប្អូនប្រុស របស់គាត់ក៏មិនហ៊ានទៅនៅផ្ទះជាមួយនឹងគាត់ទេ ពីព្រោះខ្លាចប្រពន្ធរបស់គាត់ស្អប់ខ្ពើម ក៏សុខចិត្តទៅរស់នៅក្នុងព្រៃ ភូមិបុសចិន តែម្នាក់ឯង។ លោក ហ៊ើយ ហ៊ាង ឱ្យដឹងថាដោយសារតែគ្រួសារគាត់ក្រីក្រពេក គាត់មិនមានពេលគ្រប់គ្រាន់ តាមថែរក្សាប្អូនប្រុស ដែលកំពុងតែកើតជម្ងឺឃ្លង់ល្ពៅនោះទេ។
ស្ត្រីម្នាក់មានឈ្មោះ ដា លីណា ដែលខំស្កាត់តាំងពីទីក្រុងភ្នំ ដើម្បីនាំយកអំណោយសប្បុរសធម៌ ទៅចែកជូន ស្ដ្រីម្នាក់ ដែលកើតមហារីកមាត់ផង ក៏បានបង្ហួស ទៅកាន់ទីវត្តព្រៃព្រះ នៅឃុំពាក់ស្នែង ដើម្បីផ្ដល់អំណោយខ្លះៗ ដល់បុរសកើតជម្ងឺឃ្លង់ល្ពៅនោះដែរ។
ស្ត្រី ដា លីណា មានប្រសាសន៍ថាអំណោយទាំងនេះ គឺនាងបានទទួលពីសប្បុរសជនខ្មែរមួយចំនួន ដែលរស់នៅក្នុងប្រទេសនិងក្រៅ ប្រទេសដូចជាសហរដ្ឋអាមេរិក ប្រទេសណូវែលហ្សឺឡង់ ជាដើម។14292492_1180344018689103_1740275270504583613_n
លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានអំពាវនាវ និងអប់រំដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការរើសអើង ទៅលើបុរស ដែលកើតជម្ងឺឃ្លង់ល្ពៅ ម្នាក់នោះ ក៏ដូចជាអ្នកកើតរោគអេដស៍ជាដើម ហើយ ត្រូវបង្ហាញនូវទឹកចិត្តអាណិត អាសូរទៅលើពួកគេវិញ។
ខណៈពេលនោះដែរ លោក អភិបាលស្រុកអង្គរធំ បានចាត់ឱ្យមណ្ឌលសុខភាពប្រចាំឃុំពាក់ស្នែង ជួយបំប៉នសុខភាព បុរស ដែលកើតជម្ងឺឃ្លង់ល្ពៅ នោះ ឱ្យរឹងមាំឡើងវិញសិន ហើយបានចាត់មន្ត្រីឃុំ ឱ្យទាក់ទង ទៅអង្គការក្រៅរដ្ឋាភិបាលណា ដែលមានជំនាញខាងព្យាបាលជម្ងឺឃ្លង់នេះ ដើម្បីបញ្ជូនបុរសម្នាក់នោះ ទៅព្យាបាល ឱ្យបានត្រឹមត្រូវ៕ ខេង ឧត្តម

14199749_1180343902022448_8835273965446988398_n 14203266_1180343928689112_5191350144907252163_n 14191957_1180344072022431_9018323352895322573_n