ប្រាក់​បេឡា​មរណៈ​ស​ង្គ្រោៈ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ៩៦​លាន​រៀល​បើក​ជូន​គ្រួសារ​អតីតយុទ្ធជន​ក្នុង​ខេត្តកំពង់ស្ពឺ​២៣​គ្រួសារ

0

កំពង់៖ ស្ពឺឧត្តមសេនីយ៍ឯក យឿង សុខុនមេបញ្ជាការយោធភូមិភាគទី៣ និងលោកឧត្តមសេនីយ៏ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជញនាំប្រាក់បេឡាមរណៈសង្គ្រោៈរបស់សម្តេចអគ្គមហាសេនាបតីតេជោphoto_2016-09-12_16-15-35 ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា មកបើកជូនគ្រអួសារសពតីតយុទ្ធជនក្នុងខខេត្តកំពង់ស្ពឺ ដែលមាន២៣គ្រួសារ ហើយក្នុងមួយគ្រួសារត្រូវទទួលបានប្រាក់ ៤លានរៀល ។លោកឧត្តមសេនយ៏ត្រី ជូ សារុនបានលើកឡើងពីចំនួនរួមដែលយុទ្ធជន និងគ្រួសារសពអតីតយុទ្ធជនស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមនអតីតយុទ្ធជនខេត្តកំពង់ស្ពឺបច្ចុប្បន្នមានចំនួនសរុប ៥១៥១នាក់ ក្នុងនោៈ សមាជិកជាជនពិការចំនួន ១៥២០ នាក់ សមាជិកនិវត្តជនចំនួន ១២០៦ នាក់ សមាជិកបាត់សមត្ថភាពការងារចំនួន ១២៣ នាក់ សមាជិកដែលពលីចំនួន ២១១៦ នាក់ សមាជិកគ្រួសារជនមរណៈចំនួន ១៨៦នាក់ ហើយបញ្ហប្រាឈមនានារបស់អតីតយុទ្ធជន ក្នុងខេត្ត កំពង់ស្ពឺ ត្រូវបានគិតគូរពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនមកពីគ្រប់ស្រុក ក្នុងខេត្តកំពង់ស្ពឺ ជាពិសេសនាយឧត្តមសេនីយ៏បណ្ឌិត គន់ គីម អគ្គលេខាសមាគមនអតីយុទ្ធកម្ពុជា ។photo_2016-09-12_16-15-41
ឧត្តមសេនីយ៏ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទិ៣អតីតយុទ្ធជនខេត្ត កំពង់ស្ពឺបន្តបានលើកឡើងថាប្រប្រធានត្រូវមូលទិន្នយ័រៀបចំឯកសារអំពីអតីតយុទ្ធជនដែលនៅសេសសល់តាមមូលដ្ឋាន ដើម្បីយកមកគ្រប់គ្រងឲ្យបានច្បាស់លាស់ ជាពិសេសការធ្វើបច្ចុប្បន្នភាពសមាជិកអតីតយុទ្ធជនឲ្យបានល្អប្រសើរផផងដែរ ។
ឧត្តមសេនីយ៏ឯកបន្តថា បានឲ្យដឹងថា ប្រធានសមាគមអតីតយុទ្ធជនខេត្តត្រូវសហការគ្នាតាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ដើម្បីតាមដានពីស្ថានភាពសុខទុក្ខដល់សមាជិកអតីយុទ្ធជន ដែលទាមទាឲ្យប្រធានសមាគមអតីតយុទ្ធជនខេត្តត្រូវតែជំរុញត្រួតពិនិត្យគិតគូពីសុខទុក្ខរបស់ពួកគាត់ឲ្យបានទៀងទាត់យ៉ាងចាំបាច់ ក្នុងនោះត្រូវគិតពីគោលរបបការបើកប្រាក់មរណៈសហសង្គ្រោះ ប្រាក់និវត្តជនឲ្យបានទៀងទាត់ជូនពួកគាត់ ។ ហើឧត្តមសេនីយ៏ឯកក៏បានបញ្ជាក់ថា នាយឧត្តមសេនីយ៏បណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមនអតីតយុទ្ធជនកម្ពុជា បានផ្តល់ផ្ទៈចំនួន ០៨ខ្នងសម្រាប់ជូនដល់សមាជិកអតីតយុទ្ធជនដែលកំពង់ទីទាល់ក្រខ្លាំងពិតប្រាកដ ដែលក្នុង៨ ក្រុង ស្រុកត្រូវទទួលបានផ្ទៈ០១ខ្នងក្នុងមួយស្រុកផងដែរ ៕photo_2016-09-12_16-15-43 photo_2016-09-12_16-15-47 photo_2016-09-12_16-15-52 photo_2016-09-12_16-15-53 photo_2016-09-12_16-15-50 photo_2016-09-12_16-15-32 photo_2016-09-12_16-15-22 photo_2016-09-12_16-15-33 photo_2016-09-12_16-16-04 photo_2016-09-12_16-15-55