ដោយ យក្ខឡោម
ខេត្តរតនគិរី៖ គោញីមួយក្បាលត្រូវបានចោរលួួចយកទៅសម្លាប់ហើយសាច់ចែកគ្នាក្លែមស្រាក្នុងចំការមួយកន្លែងនៅស្រុកលំផាត់ដោយមានពាក្យបណ្តឹងនៅវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦របស់ជនរងគ្រោះឈ្មោះយ៉ូន គភេទប្រុសអាយុ៣៥ឆ្នាំជនជាតិទំពួនមានទីលំនៅភូមិណងហៃ ឃុំសេដាស្រុកលំផាត់ខេត្តរតនគិរី។គាត់បានបាត់គោញីចំនួន១ក្បាលកាលពីយប់លុះព្រឹកឡើងទើបបានគាត់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍ឃុំសេដា ហើយកម្លាំងប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវរកឃើញវត្ថុតាងដូចជាសាច់គោស្រស់ៗដាក់ក្នុងឆ្នាំងក្បាលគោមួយជើងគោ៤ដែលពួកគេដាក់ក្នុងការុងសនៅក្នុងដីចំការមួយកន្លែងស្ថិតនៅភូមិ-ឃុំខាងលើ។សមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដើើម្បីយកមកផ្តន្ទាទាទោសទៅតាមផ្លូវច្បាប់។លោក នូ ថេ អភិបាលស្រុកលំផាត់បានប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទឲ្យដឹងថា ខណៈពេលនេះសមត្ថកិច្ចកំពុងអញ្ជើញម្ចាស់ចំការទៅសួរនាំយ៉ាងណានោះទាក់ទិនករណីខាងលើនេះលោកប្រាប់នៅពេលក្រោយបន្តទៀត ៕