រាជរដ្ឋាភិបាល​ប្រគល់​អាជ្ញាប័ណ្ណ​ឲ្យ​ទៅ​ក្រុមហ៊ុនមេ​ស្កូ​ហ្គោល​ធ្វើ អាជីវកម្ម​រ៉ែ​មាស នៅ​ស្រុក​អណ្តូង​មាស​

0

ដោយ យក្ខឡោម

ខេត្តរតនគិរី៖ រាជរដ្ឋាភិបាលបានប្រគល់អាជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុនមេស្កូហ្គោល(mescogold)ធ្វើអាជីវកម្មរ៉ែមាសនៅខេត្តរតនគិរីបន្ទាប់ពីស្ថាប័នជំនាញពាក់ព័ន្ធសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាននិងដោះស្រាយផលប៉ះពាល់នានាជូនប្រជាពលរដ្ឋរួចរាល់ ហើយចាប់ដំណើរការphoto_2016-09-12_18-05-41

នៅដើមខែវិច្ឆិកា ខាងមុខនេះ ។លោក ហាសវិហ្សាម៉ានាយកប្រតិបត្តិក្រុមហ៊ុនមេស្កូហ្គោលបានប្រាប់អ្នកសារព័ត៌មានកន្លងមកថាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងក្រសួងរ៉ែនិងថាមពលកាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០១៦បានចុះហត្ថលេខាលើអាជ្ញាប័ណ្ណរួចហើយដូច្នេះក្រុមហ៊ុនរៀបចំ ផែនការទិញគ្រឿងចក្រនិងហ្វឹកហ្វឺនកម្មករជំនាញក្នុងអាជីវកម្មរ៉ែព្រមទាំងសាងសង់រោងចក្រផលិតមាសឲ្យរួចរាល់នៅចុងឆ្នាំ២០១៧ ។លោក នាយកប្រតិបត្តិ បានបន្តថា បច្ចុប្បន្នក្រុមហ៊ុនមានកម្មករ១៨នាក់ប៉ុន្តែក្រុមហ៊ុនត្រូវការកម្មករដល់ទៅជាង ២០នាក់ នៅពាក់កណ្តាល ខែតុលានេះ ។ចំនួនកម្មករនឹងត្រូវជ្រើសរើសបន្ថែមរៀងរាល់ខែពី៧០ទៅ៨០នាក់ រហូតដល់ខែកុម្ភៈឆ្នាំ២០១៧និងជាបន្តបន្ទាប់កម្មករ កើនឡើងរហូតជាង ២០០នាក់ ខណៈក្រុមហ៊ុនដំណើរការអាជីវកម្មពេញលេញ ។លោកញ៉ែម សំអឿន អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរីមានប្រសាសន៍កន្លងមកថាការបើកឧស្សាហកម្មរ៉ែមាសលើកដំបូងនៅខេត្តរតនគិរីនោះជាដំណើរការអភិវឌ្ឍមួយដ៏មានសារៈសំខាន់និងផ្តល់ផលប្រយោជន៍សម្រាប់ថវិកាជាតិនិងការអភិវឌ្ឍជាក់ស្តែងក្នុងតំបន់ប្រតិបត្តិការធ្វើអាជីវកម្ម ។លោក ញ៉ែម សំអឿន បានបន្តថា សហគមន៍មូលដ្ឋានផ្ទាល់ជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិច រស់នៅតំបន់ធ្វើអាជីវកម្មនិងទទួលបានការងារធ្វើជាអាទិភាពនិងរកប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរ ។លើសពីនេះទៀតក្រុមហ៊ុននឹងចូលរួមអភិវឌ្ឍន៍មូលដ្ឋានជូនប្រជាពលរដ្ឋ តាមកិច្ចព្រមព្រៀងស្តីពីការវិនិយោគ ព្រោះធម្មតារោងចក្រធ្វើកន្លែងណាហើយ គេនឹងអភិវឌ្ឍន៍កន្លែងនោះ។សូមបញ្ជាក់ថា ក្រុមហ៊ុនមេស្កូ ហ្គោល(MescoGold)ជារបស់ប្រទេសឥណ្ឌាធ្វើអាជីវកម្មរ៉ែមាសនៅឃុំពាក់និងឃុំយ៉ាទុងស្រុកអូរយ៉ាដាវរយៈពេល៣០ឆ្នាំលើផ្ទៃដីខាងលើ៥០ហិកតាជម្រៅចុះទៅក្រោមដី៣០ម៉ែត្រនិងទំហំវិនិយោគក្រោមដី ១២គីឡូម៉ែត្រការ៉េក្រុមហ៊ុនគ្រោងចំណាយថវិកាជាង ៤០០លានដុល្លារ សម្រាប់ចំណាយលើគម្រោងរ៉ែមាសនេះ ។photo_2016-09-12_18-05-34

ក្រុមហ៊ុនត្រូវបង់ពន្ធចូលថវិកាជាតិប្រមាណ៤០០លានដុល្លារខណៈក្រុមហ៊ុនរំពឹងថា នឹងរកចំណូលបាន ៤៥៧លានដុល្លារក្រោយពីដកប្រាក់ពន្ធរួចរាល់ ។សមាគមអាដហុកខេត្តរតនគិរី លោក ឆាយ ធីបានប្រាប់ឲ្យដឹងថា កន្លងទៅអ្នកភូមិបានយល់ព្រមដោយស្ម័គ្រចិត្តទទួលយកដំណោះស្រាយសំណងផលប៉ះពាល់បន្ទាប់ពីក្រុមហ៊ុនបានបើកកិច្ចពិភាក្សាផ្ទាល់ជាមួយអ្នកភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ ។គួរបញ្ជាក់ថាក្រុមហ៊ុនមេស្កូ ហ្គោល ចាប់ផ្តើមផលិតមាសនៅដើមឆ្នាំ២០១៨ បន្ទាប់ពីរោងចក្រសាងសង់រួច ដោយក្នុងមួយថ្ងៃអាចផលិតមាសបាន២ពាន់ក្រាមពីរ៉ែថ្មចំនួន៥០០តោន ជីកពីក្នុងអណ្តូងរ៉ែក្នុងមួយថ្ងៃៗ ៕

photo_2016-09-12_18-05-29