លោកផែន ចាន់​វិបុល នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី​ម្នាក់​កំពុង​ជាប់​ពាក់ព័ន្ធ​រក​ស៊ីដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​!

0

ដោយ យក្ខឡោម

ខេត្តរតនគិរី៖ នរគបាលបទល្មើសសេដ្ឋកិច្ចខេត្តម្នាក់ ដែលគេស្គាល់ឈ្មោះ ផែនចាន់វិបុល (ហៅឆើត) កំពុងជាប់ពាក់ព័ន្ធរកសុីនិងដឹកជញ្ចូនឈើប្រណិតយ៉ាងសកម្ម ដោយបានប្រើរថយន្តម៉ាក នីសាន ២បាំងពណ៍កណ្តុលប្រម៉េះធ្វើជាមធ្យោបាយដឹកជញ្ចូនឈើដោយខុសច្បាប់ចេញពីphoto_2016-09-12_18-13-38ស្រុកកូនមុំ ចូលមក ក្រុងបានលុង ជារៀលរាល់ថ្ងៃរាល់យប់។ជាក់ស្តែងកាលពីយប់ថ្ងៃទី ១១ខែកញ្ញា ឆ្នាំ ២០១៦នេះ រថយន្តប្រភេទនីសាន់២បាំងដែលជាកម្មសិទ្ធរបស់លោក ផែនចាន់វីបុល (ហៅ ឆើត) នេះបានធ្វើការដឹកជញ្ជួនឈើប្រណិតដោយខុសច្បាប់ចេញពីស្រុកកូនមុំ ឆ្ពោះចូលមកក្រុងបានលុង ហើយត្រូវបានក្រុមអ្នកសារព័ត៏មានជាច្រើននាក់តាមប្រម៉ាញហើយផ្តិតយករូបភាពរថយន្តពីក្រោយជាប់រហូតខណះពេលដែលក្រុមអ្នកសារព័ត៏មានទូរស័ព្ទទៅលោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើលំផាត់ដើម្បីសុំការសហការណ៍បែរជាទូរស័ព្ទចុចចូលជាច្រើនដងតែលោកមិនបានទទួល ប្រហែលជានាយសង្កាត់រូបនេះឃុបឃិតជាមួយក្រុមឈ្មួញឈើនេះហើយមើលទៅ? ហើយរាល់អ្នកសារព័ត៌មានចុចទៅលោក មិនដែលចេះលើកទូរស័ព្ទខ្លួនឯងនោះទេឲ្យអ្នកផ្សេងលើកទៅវិញ ហើយអ្នកផ្សេងនោះបាននិយាយថាម្ចាស់ទូរស័ព្ទមិនបាននៅទេ។photo_2016-09-12_18-13-33

ទាក់ទិនទៅនិងមន្ត្រីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តឈ្មោះ ផែនចាន់វីបុល (ហៅ ឆើត) ដែលរកសីុដឹកជញ្ជូនឈើដោយខុសច្បាប់ខាងលើនេះត្រូវបានមជ្ឍដ្ឋានទូរទៅនៅក្រុងបានលុង និងស្រុកកូនមុំ ក៍បានរិះគន់ចំៗទៅនឹងនគបាលរូបនេះប្រហែលជាមានអាងខ្នងបង្អែកអ្វីនៅពីក្រោយហើយមើលទៅ? បានជាហ៊ានថ្លើមធំដឹកជញ្ជូនឈើដោយខុសច្បាប់ ដែលជាការអនុវត្តផ្ទុយទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលដែលតែងតែលើកឡើងថាមន្ត្រីនគរបាលទាំងអស់ត្រូវដកខ្លួនឲ្យឆ្ងាយពីបទល្មើសព្រៃឈើជាបន្ទាន់។
ចំណែក លោក នូវ ដារ៉ា នាយការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី លោកបានបញ្ចាក់ឲ្យដឹងថា ឈ្មោះ ផែនចាន់វិបុល នេះលោកធ្លាប់បានហៅមកធ្វើកិច្ចសន្យាម្តងរួចមកហើយដោយហាមដាច់ខាតមិនឲ្យរកសីុដឹកបទល្មើសព្រៃឈើបើនៅតែប្រព្រឹត្តបន្តទៀតលោកនិងចាត់វិធានការតាមផ្លូវច្បាប់។
តែផ្ទុយទៅវិញនគបាលរូបនេះនៅតែប្រព្រឹត្តដឹកបទល្មើសឈើប្រណិតដដែល ឬមួយលោក នូវ ដារ៉ា (ហៅ ឈុន) មិនហ៊ានជាមួយ ផែន ចាន់វិបុល ហៅ ឆើត ទេដឹងថានិយាយឲ្យរួចផុតពីមាត់ទៅ? ៕photo_2016-09-12_18-13-42