ខេត្តកំពត៖ កាលពីព្រឹកថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រះតេជៈគុណព្រះនាម សុវណ្ណគង្គា គង់នៅវត្តព្រះគុមេរាជ ហៅភ្នំកំចាយមារប្រាំបីជាន់ ដែលស្ថិតក្នុងភូមិស្នំប្រាំ៧ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត បានដឹកនាំ ពុទ្ធបរិសាត នៅក្រុងតាខ្មៅ ក្រុងភ្នំពេញ ចំការដូង និងចាក់អង្រែលើ ចាក់ អង្រែក្រោមបានមូលមិត្តគ្នាជាឯកឆន្ទផ្តើមធ្វើបុណ្យផ្កាសាមគ្គីមួយ បានដង្ហែរ យកមកវេប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុង វត្តសត្ថារាម ហៅភ្នំតាក្រោក ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ដើម្បីប្រមូលបច្ច័យយកមក កសាងសមិទ្ធិផលក្នុងវត្ត រួមមានកសាងសាលាឆាន់ កុដិបច្ចុប្បន្នកំពុងជួបការខ្វះខាតយ៉ាងខ្លាំង។ សូមបញ្ជាក់ថាវត្តនេះ ទើបតែចាប់ផ្តើមកសាងបានរយៈពេល២ខែប៉ុណ្ណោះ សមិទ្ធិផលដែលកសាងបាន រួមមានវិហារ ធ្វើអំពីឈើប្រក់សង្ក័សី ប្រវែងបណ្តោយ(១២ម×៦ម)និងសាលាឆាន់កំពុងកសាងមានបណ្តោយ១៥ម×៨មវត្តនេះមានផ្ទៃដីសារុបចំនួន ៣ហិកតា និងស្ថិតលើកំពូលភ្នំមានកំពោះ១៥០មនឹងមានព្រះសង្ឃគង់ចាំវស្សា១១អង្គ និងក្មេងកំព្រាគ្មានឪពុកម្តាយ អាយុ១០ឆ្នាំ៧នាក់កំពុងរៀនសូត្រ នៅព្រះធម៌កន្លងមកអារាមមួយនេះ មិនមែនខ្វះខាតតែផ្នែកសាងសង់ ប៉ុណ្ណោះទេ សូម្បីតែចង្ហាន់ព្រះសង្ឃវិញក៏ជួបនៅការខ្វះខាតផងដែរ ព្រោះថាវត្តអារាមនេះទើបនឹងកើតថ្មីជាងគេបំផុតដោយសាព្រះសង្ឃជួបការលំបាកនេះហើយ ទើបព្រះតេជៈគុណព្រះនាម សុវណ្ណគង្គា រួមនិងពុទ្ធបរិសាទ ជិតឆ្ងាយទាំងអស់ បានធ្វើបុណ្យផ្កាសាមគ្គីនេះឡើងទី១ រួមចំណែកកសាងសមិទ្ធិផលក្នុងវត្តទី២-ទំនុបបំរុងចង្ហាន់បិណ្ឌបាតសង្ឃគង់ចាំព្រះវស្សាទី៣-ចូលរួមលើកស្ទួយព្រះពុទ្ធសាសនា របស់ព្រះសម្មាសម្ពុទ្ធនៃយើងទី៤-បញ្ជាក់ពីសាមគ្គីភាពការរស់នៅក្នុងសង្គមជាតិមួយដែលមានសុខសន្តិភាពល្អទី៥-បានបង្ហាញពីភាពចេះចែកលំលែកទានដល់ព្រះសង្ឃនឹងអ្នកមានសីល និងជនក្រីក្រ។
ជាមួយគ្នានោះដែរ ព្រះតេជៈគុណ ឈាង ឡាឌី ដែលជាព្រះចៅអធិការវត្តសត្ថារាម ហៅភ្នំតាក្រោក បានចំរើនពរដល់ញាតិញោមសប្បុរសជន នៅក្នុងនិងក្រៅប្រទេសទាំងអស់ សុំជួយឧបត្ថមការកសាងវត្តសត្ថារាមមួយនេះផង។ឈ្លាតក្នុងឱកាសនោះដែរ ព្រះតេជៈគុណ សុវណ្ណ គង្គា និងព្រះចៅអធិការវត្ត ព្រមទាំងពុទ្ធបរិសាទទាំងអស់ បានរៀបចំពិធីពុទ្ធាភិសេកព្រះពុទ្ធរូប១០អង្គ ដែលបានដង្ហែរមកដំកល់ក្នុងទីអារាមនេះ។ ខណៈពេលនោះដែរ ក៏ មានសំដែងព្រះធម៌ទេសនា ដើម្បីអបរំនចិត្តនិងផ្សប់ផ្សាយបុណ្យកុសលរបស់បងប្អូនពុទ្ធបរិសាទផងដែរ។ចំពោះបច្ច័យដែលបានមកអំពីបុណ្យផ្កាសាមគ្គីនេះរួមមានទឹកប្រាក់៨លានរៀលនិងបរិក្ខាទានជាច្រើន បានវេប្រគេនសង្ឃក្នុងអារាមនោះផងដែរ ៕