ឧទ្យាន​ជាតិ​បូកគោ និង​ឧទ្យាន​ជាតិ​គីរីរម្យ ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ កំពុង​រង​ការទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​យ៉ាងខ្លាំង​ពី​ក្រុម​អនាធិបតេយ្យ​

0

កំពង់ស្ពឺ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគេបានសង្កេតឃើញមានប្រជាជនពលរដ្ឋមកពីតំបន់ផ្សេងមកចាប់ទន្ទានដីយ៉ាងអនាធិតេយ្យក្នុងតំបន់ឧទ្យានជាតិគីរម្យ និងឧទ្យានជាតិបូកគោ ភ្ញៀវទេសក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ និងphoto_2016-09-13_12-51-22ចេញពីខេត្តព្រះសីហនុទៅភ្នំពេញិវិញចេៈតែឆ្ងល់ថាហេតុអីក៏នៅម្តុំគីឡូម៉ែត្រលេខ១០២-១០៧ នៅខាងលិចទីសក្ការៈលោកយាយម៉ៅពេជ្រនិល ឃើញមានប្រជាជន ប៉ូលីស និងឧទ្យានុរក្សខាងបរិស្ថាននៅជុំៗគ្នាច្រើនម្លេះ ក៏បាននាំគ្នាចុៈមើលទើបដឹងថាមានមនុស្សកំពង់រំលោភយកដីឧទ្យានយ៉ាងព្រហើនមិនញញើតច្បាប់ គ្រាដែលពួកគេធ្លាប់ទន្ទានតំបន់ទទួលបានជោគជយ័កន្លងមក ។ ដើម្បីបំភ្លឺចម្ងល់នេះនៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦ ភ្នាក់យកពត៏មានយើង បានទៅយកព័ត៌មាននៅតំបន់នោះទើបដឹងថា តាមពិតថា មួយរយៈនេះមានប្រជាពលរដ្ឋនៅកំពង់ស្ពឺជាច្រើនបានប្រមូលគ្នាទៅធ្វើការចាប់ដីខុសច្បាប់នៅតំបន់ឧទ្យានជាតិបូកគោ ។ ដែលការរំលោភនេះចាប់ពីតំបន់គីឡូម៉ែត្រលេខ១០០-១០៧ទាំងសង្ខាងផ្លូវជាតិលេខ4តែម្តង តាមការដឹងចំណុចខាងលើគឺជាតំបន់អភិរក្សរបស់ក្រសួងបរិស្ថានដែលមាន ឧទ្យានជាតិព្រះមុនីវង្សបូកគោនៅខាងត្បូងផ្លូវជាតិលេខ៤ និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ”គីរីរម្យ”គីរីរម្យ” នៅខាងជើងផ្លូវជាតិលេខ៤ ដែលកំពង់ត្រូវគេរំលោភទាំងបំពាន ។ ហើយបច្ចុប្បន្ននេះឧទ្យានជាតិទាំងពីរដែលកំពុងរងនូវការលួចចូលទន្ទ្រានយ៉ាងខ្លាំងពីសំណាក់ប្រជាជននៅឃុំត្រែងត្រយឹង និងប្រជាជនមកពីឃុំផ្សេងៗទៀតនៃខេត្តកំពង់ស្ពឺ ព្រមទាំងមានប្រជាជនមកពីបណ្តាខេត្តផ្សេងៗទៀតដែលទាមទាត្រូវសមត្ថកិច្ចដោៈស្រាយជាបន្ទាន់មិនអាចបង្អង់យូរបានឡើយ ។photo_2016-09-13_12-51-08
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះភ្នាក់យកពត៏មានយើងបានសួរទៅលោកគាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺដោយលោកបានលើកឡើងឲ្យដឹងថា សពថ្ងៃនេះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានធ្វើការទប់ស្កាត់បទល្មើសខាងលើជាប្រចាំដែរ ។ លោកបានបញ្ជាក់ទៀតថាមន្ទីរបរិស្ថានបានចាត់ឲ្យមន្ត្រីទទួលបន្ទុកការងារអភិរក្សនៃមន្ទីរបរិស្ថានខេត្តចុះដឹកនាំឧទ្យានុរក្សជាច្រើនធ្វើការទប់ស្កាត់ដោយសហការជាប់ជាមួយអជ្ញាធរភូមិឃុំ ស្រុក និងមានព្រះរាជអជ្ញាខេត្តចុះអប់រំប្រជាពលរដ្ឋនូវបញ្ហាច្បាប់ដល់ប្រជាជននៅទីកន្លែងកំពុងទន្ទានដីទៀតផង។ លោកបានបន្តទៀតថាប្រសិនបើប្រជាជនគ្មានដីពិតប្រាកដ ប្រជាជនអាចដាក់ពាក្យទៅរដ្ឋបាលខេត្តកំពង់ស្ពឺជាមុនដើម្បីស្នើសុំដីសម្បទានសង្គមកិច្ចដើម្បីឲ្យអាជ្ញាធរដោះស្រាយទើបបាន ហើយពួកគាត់មិនត្រូវមកធ្វើការកាន់កាប់រុករានដីរដ្ឋដូច្នេះទេ ព្រោះវាជាអំពើខុសច្បាប់ ។ ហើយបច្ចុប្បន្ននេះមន្ទីរបរិស្ថានកំពុងស៊ើបរកមុខមេខ្យល់ដែលនៅពីក្រោយ និងមេខ្យល់ដែលបំផុសឲ្យប្រជាជនមកកាប់ទន្ទ្រានរានយកដីព្រៃនៃឧទ្យានជាតិមកធ្វើជាកម្មសិទ្ធិមកផ្តន្ទាទោសតាមច្បាប់។ និយាយជារួមបញ្ហារំលោភយកដីមិនជាលើកទីមួយទេគឺបញ្ហានេះបានកើតជាញឹកញាប់ដែលទាមទាឲ្យថ្នាក់ដឹកនាំចេញបទបញ្ជាឲ្យតឹងតែងបំផុតចំពោះការទន្ទ្រានយកដីរដ្ឋយ៉ាងអនាធិបតេយ្យបែបនេះ កុំទុកឲ្យអង្ករក្លាយជាបាយទើបនាំគ្នាស្ទុះស្ទាបង្កើតគណៈកម្មាការចុះអង្កេតខណៈដីរដ្ឋបានបាត់អស់រលីងហើយនោៈ ៕

photo_2016-09-13_12-51-12 photo_2016-09-13_12-51-03