អ្នកលក់ដូរ​អត់​សណ្តាប់ធ្នាប់​លើ​ចិញ្ចើមផ្លូវ​និង​របង​វត្ត​នៅ​ភ្នំស្រុក​បែក​ហើយ

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ នោះគឺពលរដ្ឋរាប់សិបរាប់រយនាក់ដែលនាំគ្នាលក់ដូរជាទម្លាប់យ៉ាងយូរមកហើយលើដីចិញ្ចើមផ្លូវនិងបង្កភាពគ្មានសណ្តាប់ធ្នាប់នៅកណ្តាលទីប្រជុំជនស្រុកភ្នំស្រុកបានព្រមចាកចេញទៅលក់ដូរលើកន្លែងថ្មី។photo_2016-09-13_13-43-46លោកវរសេនីយ៍ យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកអោយដឹងថ្ងៃទី១៣កញ្ញា ពលរដ្ឋទាំងនោះបានបានព្រមបញ្ឈប់លក់ដូរគ្មានសណ្តាប់ធ្នាប់លើចិញ្ចើមផ្លវ របងវត្តនៅទីតាំងភូមិស្រះឈូកកើតឃុំស្រះជីកស្រុកភ្នំស្រុក ហើយទៅលក់ដូរក្នុងផ្សារហ៊ុយឡេងជោគជ័យដោយហ្វ្រី(Free) (មិនគិតកម្រៃ)នៅឡើយពីថ្ងៃទី១០កញ្ញាឆ្នាំ២០១៦តទៅ។
លោកបន្តថា បានពលរដ្ឋរុះរើរាន តង់ ឆ័ត្រដំបូលដូច្នេះ អាជ្ញាធរនិងសមត្ថកិច្ចក៏ប្រញាប់អោយក្រុមការងារកាយនិងដាក់លូបង្ហូរទឺកស្អុយមុខកាត់០,៨ម៉ែត្រ បណ្តោយ២៥០ម៉ែត្រ
សូមរំលឹកថា ជាច្រើនឆ្នាំមកហើយ ពលរដ្ឋបាននាំគ្នាលក់ដូរអត់សណ្តាប់ធ្នាប់លើផ្សារនៅទីរួមស្រុកភ្នំស្រុក សាធារណ:ជនបានរិះគន់ពីភាពអត់សណ្តាប់ធ្នាប់ គ្មានអនាម័យនៅផ្សារកណ្តាលកូនទីប្រជុំជនព្រោះជាផ្លូវចេញចូលអ្នកភូមិ ចិញ្ចើមផ្លូវ និងរបងវត្ត៕

photo_2016-09-13_13-43-43 photo_2016-09-13_13-43-51 photo_2016-09-13_13-43-54