អាជីវករ​ឆ្នេរ​អូរ​ឈើទាល សំដែង​ការមិន​ពេញចិត្ត​ចំពោះ​ការកំណត់​បែងចែក​តូប​គំរូ​តាម​ឆ្នេរ​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​

0

ខេត្តព្រះសីហនុ៖ បន្ទាប់ពីគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានកំណត់វាស់វែងបែងចែកតូបនៅតាមឆ្នេរដើម្បីឲ្យអាជីវករធ្វើការសាងសង់តូបសាជាថ្មីតាមគំរូស្តង់ដាដែលបានកំណត់ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរថែមទៀតពីជុំវិញពភពimage7លោកបានបណ្តាលសំដែងការមិនពេញចិត្តនូវលក្ខខ័ណ្ឌមួយចំនួន។
ការមិនពេញចិត្តនេះបានជំរុញឲយពួកគាត់លើកគ្នាតវ៉ាដើម្បីឲ្យអាជ្ញាធរខេត្តជួយសំរួលដល់ពួកគាត់កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ជាការឆ្លើយតបចំពោះកង្វល់និងសំណូមពររបស់អាជីវករឆ្នេរអូរឈើទាលខាងលើនេះ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកកិច្ចការអភិវឌ្ឍតំបន់ឆ្នេរបាន មានប្រសាសន៍ប្រាប់ថា៖”សូមបងប្អូនអាជីវករកុំបារម្ភពេក។ លោកនឹងធ្វើកំណត់ហេតុអំពីបញ្ហានេះរាយការណ៍ជូនថ្នាក់ជាតិដើម្បីជួយរកដំណោះស្រាយជួនពួកគាត់បន្តទៀត”។
តែយ៉ាងណាយោងតាមប្រសាសន៍ឯឧ យស ឆោមណារ៉ាឌី រដ្ឋលេខាធិការ ក្រសួង ដនស ធ្លាប់បានបញ្ជាក់ថា៖រដ្ឋនឹងអភិវឌ្ឍឆ្នេរទាំងឡាយឲ្យក្លាយជាឆ្នេរមានស្តង់ដាសំរាប់ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតតែរដ្ឋអភិវឌ្ឍមិនឲ្យពលរដ្ឋបាត់មុខរបរទេ៕

image3 image4 image8 photo_2016-09-13_13-52-04 photo_2016-09-13_13-52-11 image6 image2