ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ: មានករណីពស់ចឹកប្រជាជន៣នាក់ទៀតហើយ កាលពីយប់ថ្ងៃ១២រំលងអាធ្រាតចូលថ្ងៃ១៣កញ្ញាឆ្នាំ២០១៦ លោកវេជ្ជបណ្ឌិតញ៉ែម ភីរម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួកអោយដឹងថ្ងៃទី១៣កញ្ញាថា:ជនរងគ្រោះទាំងនោះ បានបញ្ជូនមកដល់មន្ទីរពេទ្យ ហើយទទួលសេវាសង្គ្រោះយ៉ាងយកចិត្តទុកដាក់ហើយ។ជនរងគ្រោះត្រូវពស់ចឹកនៅទីកន្លែងផ្សេងគ្នា ហើយម្នាក់ត្រូវពស់វែកដំបូកចឹកនិង២នាក់ទៀតត្រូវពស់ស្រកាចាស់ចឹក។
ពលរដ្ឋរងគ្រោះមាន:១ ឈ្មោះឡោម ញ៉ិបភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិបន្ទាយឆ្មារជើងឃុំបន្ទាយឆ្មារស្រុកថ្មពួក។២-ឈ្មោះទុំ ខឿន ភេទប្រុសាះយុ៥៩ឆ្នាំរស់នៅភូមិតាអុងលិចឃុំ ស្រុកស្វាយចេក។ពួកគេត្រូវពស់ស្រកាចាស់ចឹក។និង៣ ឈ្មោះវុន ស្រីដូចភេទស្រីអាយុ១៦ឆ្នាំរសើនៅភូមិស្រែល្អឃុំគោករមៀតស្រុកថ្មពួក គេត្រូវពស់វែកដំបូកចឹក លោកញ៉ែម ភីរម្យ រំលឹកថា នៅដើមខែនេះពលរដ្ឋ២នាក់ត្រូវពស់ពឹសចឹក ហើយនាំមកសង្គ្រោះនៅពេទ្យបង្អែកស្រុកថ្មពួកដែរ៕