ស្វាយរៀង៖ លោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចបានធ្វើការជំរុញដល់មន្ត្រីដែលពាក់ពន្ធ័និងមាតាបិតាសិស្សត្រូវចូលរួមទាំងអស់គ្នាលើកកម្ពស់វិស័យអប់រំក៏ដូចវិស័យអភិវឌ្ឍសង្គម សេដ្ឋកិច្ចក្នុងខេត្តស្វាយរៀងអោយកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ការលើកឡើងបែបនេះក្នុងឱកាសលោកជំទាវអញ្ជើញចូលរួមក្នុងពិធីសម្ភោធឆ្លងសាលាបឋមសិក្សាពេជ្យមន្ត្រីស្ថិតក្នុងភូមិពោធិវង្សឃុំប្រសូតិស្រុកស្វាយទាបនៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៦។លោកជំទាវម៉ែនសំអនបានបន្តទៀតថាសូមមាតាបិតាសិ អាណាព្យាបាលកុមារដែលគ្រប់អាយុចូលសាលាត្រូវនាំកូនទៅចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នានិងបន្តជំរុញលើកទឹកចិត្តដល់បុត្រធីតាអោយចូលរៀនបានទៀងទាត់ដើម្បីបានទទួលការសិក្សារៀនសូត្រមានចំណេះដឹងគ្រប់គ្រាន់សម្រាប់លើកកម្ពស់គុណភាពជីវិតរស់នៅបានប្រសើរនិងចូលរួមកិច្ចអភិវឌ្ឍសង្គម។លោកជំទាវម៉ែនសំអនបានបន្ថែមទៀតថាសូមប្រជាពលរដ្ឋទាំងអស់ជួយពន្យល់ផ្តល់ដំបូន្មានដល់កូនចៅក្មួយៗកម្មករកម្មការនីរោងចក្រដែលកំពុងបំរើការងារនៅតាមរោងចក្រនានាដែលកំពុងទទួលបានប្រាក់ខែទៀងទាត់សំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារកុំជឿតាមពាក្យញុះញុងអូសទាញរបស់ជនអគតិមួយចំនួនអោយប្អូនៗក្មួយៗកម្មករកម្មការនីចូលរួមធ្វើបាតុកម្ម កុប្បកម្មប្រឆាំងរោងចក្រនាំអោយបាត់បង់ការងារបាត់ប្រាក់ចំណូលហើយធ្វើអោយជីវភាធ្លាក់ទៅរកភាពក្រីក្រ។នៅក្នុងឱកាសនោះដែរលោកជំទាវម៉ែនសំអនបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់១៨ឆ្នាំឡើងទៅសូមទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នានិងត្រូវយកទៅជាមួយនូវឯកសារដែលពាក់ពន្ធ័ដើម្បីមន្ត្រីគជបងាយស្រួលនិងចុះឈ្មោះអោយបានត្រឹមត្រូវ។ហើយម្យ៉ាងវិញទៀតការមានឈ្មោះបោះឆ្នោតទើបយើងមានសិទ្ធបោះឆ្នោតនិងយើងអាចជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលពេញចិត្តក្នុងដឹកនាំនៅមូលដ្ឋានអោយមានកាអភិវឌ្ឍន៍រីកចំរើនបន្ថែមទៀត លោកជំទាវម៉ែនសំអនបានបញ្ជាក់ថាប្រជាពលរដ្ឋដែលមិនទាន់ធ្វើអត្តសញ្ញាណបណ្ណ័សូមរុសរាន់ទៅធ្វើអោបានគ្រប់ៗគ្នាហើយមន្ត្រីចុះធ្វើអត្តសញ្ញណបណ្ណ័ត្រូវបង្កលក្ខណៈយ៉ាងអោយបានឆាប់និងប្រគល់អោយដល់ដ្ឋានរបស់ពលរដ្ឋ។សូមបញ្ជាក់ថាអាគារសាលាបឋមសិក្សា១ខ្នងដែលដាក់សម្ភោធអោយប្រើប្រាស់នាពេលនេះមានបណ្តោយ៣២ម៉ែត្រនិងទទឹង៩ម៉ែត្រចាប់ផ្តើមកសាងកាលពីថ្ងៃទី១៦កក្កដា២០១៥ហើយរួចរាល់នៅថ្ងៃទី៣០ឧសភាឆ្នាំ២០១៦ដោយចំណាយថវិការរុសរើអាគាចាស់ចាក់ដីបំពេញអាគាថ្មីនិងកសាងអាគារថ្មីសរុបថវិការ៤៥៨៧៦ដុល្លាអាមេរិច។លោកជំទាវម៉ែនសំអនក៏ចែកអំណោយដល់យាយជីតាជីប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សដែលបានចូលរួមផងដែរ ៕