ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ នៅប៉ុស្ថ៍ច្រកទ្វារអន្តជាតិអូរយ៉ាដាវ បានរៀបចំកម្មវិធីប្រកាសតែងតាំងមុខតំណែងនឹងផ្ទេរភារកិច្ចនាយប៉ុស្ថ៍ច្រកទ្វារអន្តជាតិអូរយ៉ាដាវនៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៦នេះក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ទោរសារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កង សារឿនប្រធានស្នាក់ការច្រកទ្វារអន្តជាតិអូរយ៉ាដាវ នឹងលោកឧត្តមសេនីយ៍ត្រី ងួន គឿនស្នងការនគបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ការផ្លាស់ប្តូមុខតំណែងនេះលោកវរសេនីយ៍ឯកឡុងរុក្ខា អត្តលេខ០៧១៣៧ ពីនាយប៉ុស្ថ៍ច្រកទ្វារព្រំដែនអន្តជាតិអូរយ៉ាដាវទៅជានាយការិយាល័យនិតិកម្មនៃនាយកដ្ឋានរដ្ឋបាល តំឡើងតួនាទីលោកវរសេនីយ៍ទោរ អ៉ី ចំរើនអត្តលេខ៥៨៥៩១ពីនាយរងប៉ុស្ថ៍នគបាលច្រកទ្វារព្រំដែនអន្តជាតិត្រពាំងផ្លុងទៅជានាយប៉ុស្ថ៍នគបាលច្រកទ្វារព្រំដែនអន្តជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២វិញ។
លោក កង សារឿន ប្រធានស្នាក់ការច្រកអន្តជាតិព្រំដែនអូរយ៉ាដាវ បានអានរបាយការណ៍ទាក់ទិននឹងប្រកាសមុខតំណែងនេះចប់ ឯកឧត្តមឧត្តមសេនីយ៍ទោរ សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានមានប្រសាសន៍ផ្តាំផ្ញើរដល់លោក អ៉ី ចំរើន ដែលបានតែងតាំងមុខតំណែងថ្មីត្រូវចេះគោរពតួនាទីរបស់ខ្លួនហើយស្រលាញ់កូនចៅដែលនៅក្រោមឱវាទផ្តល់នៅមតិមួយចំនួនពាក់ព័ន្ធនៃដំណើរការការងារជាប្រចាំថ្ងៃនូវក្នុងរង្វង់វិសាលរភាពច្រកទ្វារព្រំដែនអន្តជាតិអូរយ៉ាដាវ ដើម្បីធានាឲ្យបានប្រសិទ្ធភាពនឹងសកម្មភាពការងារទាក់ទងទៅនឹងតួនាទីភារកិច្ចរបស់អង្គភាពជំនាញនិមួយៗដែលបានចែងក្នុងអនុក្រិត្យ៦៤អ ន ក្រ ប ករបស់រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំរឹតចំណងសាគ្គីភាពឯាភាពឲ្យបានល្អព្រមទាំងការទំនាក់ទំនងនឹងកិច្ចប្រតិបត្តិការល្អជាមួយស្ថាប័នជំនាញពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសសមភាគីវៀតណាម។ នឹងរាយការណ៍ជាក់លាក់ទៅថ្នាក់ដឹកនាំ(ឧ.កូនចៅ ស្នើសុំសម្រសម្រួលណែនាំកំហុសលើកទី១.២.៣ ឲ្យអស់លទ្ធភាពនូវមិនរាងចាលដាក់ទៅថ្នាក់ដឹកនាំសម្រេច)។
រក្សាឲ្យបានល្អនូវក្រមសិលធម៌វិជ្ជាជីវ:ក្នុងនាមថ្នាក់ដឹកនាំ(អត់ច្រង៉េងច្រង៉ាង ដឹងចាស់ទុំនេះជាអំពើល្អរបស់យើង)យកចិត្តទុកដាក់ខ្ពស់បំផុត ដែលថ្នាក់ដឹកនាំបានប្រគល់នូវតួនាទីភារកិច្ចថ្មីជានាយប៉ុស្ថ៍នគបាលច្រកទ្វារ នឹងបន្តគោរព នឹងអនុវត្តន៍ឲ្យបាននូវគោលនយោបាយ នឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញក្នុងការកាធាការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋ ទទួលបានឆាប់រហ័សទាន់ចិត្តស្របតាមអភិក្រម៤យ៉ាង(ឆ្លុះកញ្ចក់ មុចទឹក ដុសក្អែល នឹងព្យាបាល)នឹងអភិក្រម៣យ៉ាងចុងក្រោយ(ធ្វើឲ្យបាន ធ្វើឲ្យលឿននឹងធ្វើឲ្យមានតម្លាភាព) ៕