ខេត្តព្រះសីហនុ= ក្នុងខែសីហា ឆ្មាំ2016 ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុមានចំនួនជិត8មុឺននាក់ដែលក្នុងចំណោមភ្ញៀវទេសចរណ៌ទាំងនេះគេសង្កេតឃើញថាមានភ្ញៀវទេសចរណ៌ជនជាតិចិនមានចំនួនច្រើនជាងគេ។ បើប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ2015 មានការកើនឡើងចំនួន 22.31ភាគរយ ។
នេះបើតាមការបញ្ជាក់ប្រាប់ពីលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។លោកប្រធានមន្ទីរបានឲ្យដឹងទៀតថាក្នុង ខែសីហាឆ្នាំ2016 មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុមានចំនួន 78.027នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 50.012នាក់ កើនឡើង 19.86ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន 28.015នាក់ កើនឡើង26.95ភាគរយ ។
លោកប្រធានមន្ទីរបានឲ្យដឹងបន្តទៀតថា ភ្ញៀវទេសចរចូលតាមច្រកព្រលានយន្ត ហោះអន្តរជាតិកងកេងខេត្តព្រះសីហនុក្នុងខែកក្កដា មានចំនួន 46ជើង មានភ្ញៀវសរុប 8.154នាក់ កើនឡើង 274.55ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន 35នាក់ កើនឡើង 16.66 ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន 8.119នាក់ កើនឡើង 278.15ភាគរយ ។ ដោយឡែកភ្ញៀវទេសចរធ្វើដំណើតាមនាវាចូលតាមច្រកកំពង់ផែអន្តរជាតិក្រងព្រះសីហនុមានចំនួន 01គ្រឿង មានភ្ញៀវសរុបចំនួន 2.004នាក់ ។
លោកតាំង សុចិត្តគ្រឹស្នា បានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើនជាងគេ ក្នុងចំណោមភ្ញៀវជិត 80.000នាក់ មានដូចជា ភ្ញៀវទេសចរជនជាតិចិនមានចំនួន 2.389នាក់ វៀតណាម 2.013នាក់ អង់គ្លេស 2.001នាក់ រុស្ស៊ី ,1.980នាក់ អាមេរិក 1.898នាក់ អូស្ត្រលី 1.780 បារាំង 1.645នាក់ ថៃ 1.389នាក់ អាល្លឺម៉ង់ 1.245នាក់ កាណាដា 785នាក់ ក្រៅពីនោះនៅមានភ្ញៀវបរទេសសញ្ជាតិផ្សេងៗជាច្រើនសញ្ជាតិទៀត ។
លោកប្រធានមន្ទីរទេសចរបាននិយាយទៀតថាជាមួយគ្នានេះផងដែរមន្ទីរបានធ្វើការអប់រំផ្សព្វផ្សាយណែនាំដល់ បងប្អូនអាជីវករ ដែលកំពុងប្រកបមុខរបរបំរើសរវាកម្មផ្នែកទេសចរណ៍ ចូលរួមសហ ការថែរក្សា អនាម័យ បរិស្ថានឲបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរឲមកលេងកម្សាន្តខេត្តព្រះសីហនុ ប្រសិនបើខេត្តព្រះសីហនុមិនមានបរិស្ថានស្អាតនោះទេ ភ្ញៀវទេសចរនឹងងាកទៅរកតំបន់ទេសចរផ្សេងដែលមានសោភណ័ភាព ផាសុខភាព ជាក់ជាមិនខាន ។ ម្យ៉ាងវិស័យទេសចរគ្នានផ្សែងមួយនេះអាចជួយរកការងារជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ បានរាប់ពាន់នាក់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋថែមទៀតផង ៕