​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្ត និង​អាជ្ញាធរ​ខេត្តស្ទឹងត្រែង កំពុងតែ​បើកដៃ​ឲ្យ​ឈ្មួញ ធ្វើ​អាជីវកម្ម​បទល្មើស​ព្រៃឈើ​

0

​ខេត្តស្ទឹងត្រែង​ ​ ​ព្រៃ​ឈ្រើ​គ្រប់​ប្រភេទ​ ​នៅ​គ្រប់​តំបន់​អភិរក្ស នៅក្នុង​ខេត្តស្ទឹងត្រែង​កំពុងតែ​ទទួលរង​ការបំផ្លិចបំផ្លាញ​ពី​សំណាក់​ពួក​ឈ្មួញ ទុចរិត​ធ្វើជា​អាជីវកម្ម ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​អាជ្ញាធរខេត្ត​មិន​ដាក់បទបញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​អនុវត្ត​បង្ក្រាប ដោយសារតែ​ខ្លាច​បាត់បង់ លាភ​សក្ការ​ដ៏​មហាសាល ពីបទ​ល្មើស​ព្រៃឈើ ។​

​ជាក់ស្តែង​សព្វថ្ងៃនេះ​គេ​សង្កេតឃើញ មាន​មេ​ឈ្មួញ​ធំៗ​ចំនួន ២​នាក់​១-​ឈ្មោះ ស្រេង ម៉េង ២-​ឈ្មោះ ​វី​ដា ដែល​គេ​អះអាងថា​ជា​អ្នកប្រមូល​ទិញ​ឈើ និង​ជា​អ្នក​រតការ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត ស្ទឹងត្រែង ជួសមុខ​ឲ្យ​លោក​ឧកញ៉ា ទ្រី​ភាព ដែលមាន​ឃ្លាំង​ស្តុ​ប​នៅក្នុង​ស្រុក សៀម​បាង និង​ស្រុក​ឆែប ដែល​ដឹកជញ្ជូន យ​កម​ស្តុ​ប​ទុក​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ដឹកបញ្ជូន​បន្ត​ឆ្ពោះទៅ​ខេត្តកំពង់ចាម ។​ ​

​សកម្មភាព​ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ តាមរយៈ​គោយន្ត​ច្នៃ រថយន្ត​កូរ៉េ និង​រថយន្ត​ម៉ាក​យី​ឌុប ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង ចល័ត​ទូទាំង​ខេត្តស្ទឹងត្រែង ឆ្លងកាត់​គ្រប់​ស្នាក់ការ ស្ថា​ប័ណ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ទាំងមូល យ៉ាង​រំភើយ ដោយ​គ្មាន​អ្នក​យកចិត្តទុកដាក់ ។​

​ ​បើតាម​សំដី​មេការ​ដែល​ទទួល​ការមើល​ការខុសត្រូវ គំនរ​ឈើ និង​ការធ្វើ​ចរាចរ​ឈើ មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ពាក់ព័ន្ធ​នឹង​អាជីវកម្ម បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តស្ទឹងត្រែង ខាង​ក្រុមហ៊ុន​បាន​រៀប​កញ្ចប់​ថវិកា​ខ្មៅ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​អស់​ទៅហើយ​គឺ​ចាប់ពី​ថ្នាក់​ក្រសួង​រហូតដល់​ថ្នាក់មូលដ្ឋាន​ទោះជា​អ្នក​ចង់​ធ្វើ​អី​ក៏​ធ្វើទៅ​គ្មាន​អ្នកណា​ហ៊ាន​លូកដៃ​បង្ក្រាប​នោះទេ ព្រោះ​អ្នក​បង្ក្រាប​បទល្មើស​ស្រុក​ខ្មែរ សុទ្ធតែ​ទទួល ប្រាក់​កញ្ចប់​ថវិកា​ខ្មៅ​របស់គេ​ទាំងអស់​កុំថាឡើយ​មេព្រៃ​ស្រុក​ខេត្ត​សូមបីតែ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ក៏​មិន​ហាន​ចាប់​ផង ។​ ​

​បើ​មិន​ដូច្នោះ​ទេ​ខាង​ក្រុមហ៊ុន​គេ​ន​មិន​អាចធ្វើ​សកម្មភាព កាត់​អារ​ដឹកជញ្ជូន​ទាំ​ងួ​ប់​ទាំង​ថ្ងៃ យ៉ាង​អាណាធិបតេយ្យ​បែបនេះ​បានទេ ។ ​ ​ឈើប្រណិត​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​អភិរក្ស​នៅក្នុង​ខេត្តស្ទឹងត្រែង​ទាំងមូល​កំពុងតែ​ទទួល​ការបំផ្លិចបំផ្លាញ​ដោយ​គ្មាន​អ្នកទទួលខុសត្រូវ​បើ​ពិនិត្យ​ជាក់ស្តែង​មើលទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដែលមាន​ស្នាក់ការ​នៅតាម​ដងផ្លូវ​

នីមួយៗ​ឃើញតែ​អង្គុយ​រាប់​ក្ប​ល​រថយន្ត​ដឹកឈើ​។​ហេតុនេះហើយ​សូម​ឲ្យ​ឯកឧត្តម​គណប្រតិភូរ​ដ្ឋា​ភិ​បាល​ទទួលបន្ទុក និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម សូមជួយ​ទទួលខុសត្រូវ ពាក់ព័ន្ធ និង​ការបាត់បង់​ព្រៃឈើ​ខាងលើ​ផង​សូម​ឲ្យ​ដាក់បទបញ្ជា​ទៅដល់​មន្ត្រីក្រោមឱវាទ​អនុវត្តតាម​បទបញ្ជា​និង​គោរព​តាម​កាតព្វកិច្ច​តួនាទី​របស់ខ្លួន​ផង ។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ប៉ែន នួន ស្ទឹងត្រែង ​??????????????????????????????? ???????????????????????????????