ខេត្តកំពង់ឆ្នាំង៖អ្នកជក់គ្រឿងញៀន២នាក់ និងរួមភេទ២នាក់នៅក្នុងហាងការ៉ាអូខេគ្រួសារស្ថិតនៅក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចំរុះដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្ត ឡោមព័ទ្ធនិងឆែកឆេរ ចាប់បាន នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា៖ ដោ យមានសេចក្តីរាយការណ៍និងសហការពីប្រជាពលរដ្ឋល្អ និងមានការសហការរបស់សមត្ថកិច្ចចំរុះរួមមានមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលប្អេរ នគរបាលក្រុងកំពង់ឆ្នាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត នគរបាលប្រឆាំងការជួញដូរមនុស្ស និងដោយមានដឹកនាំនិងសម្របសម្រួលពីលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តផងនោះ សម ត្ថកិច្ចចំរុះបានឡោមព័ទ្ធទីតាំងការ៉ាអូខេគ្រួសារក្នុងចំណុចខាងលើ ហើយបានចុះឆែកឆេរតាមបន្ទប់ការ៉ាអូខេចំនួន៦បន្ទប់ ចាប់ខ្លួនអ្នកជក់គ្រឿងញៀន២នាក់ ដកហូតបានឧបករណ៍ជក់គ្រឿងញៀនមួយចំនួន និងចាប់បានអ្នករួមភេទប្រុសស្រី២នាក់ កំពុងរួមភេទក្នុងបន្ទប់ បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរចម្លើយនិងកសាងសំណុំរឿងតាមផ្លូវច្បាប់។
លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានបញញជាក់អោយដឹងទៀតថា៖ នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងហាងការ៉ាអូខេគ្រួសារនេះ
គឺម្ចាស់ផ្ទះមិនបានសហការជាមួយសមត្ថកិច្ចទេ មិនតែប៉ុណ្ណោះស្ត្រីម្នាក់ជាម្តាយម្ចាស់ផ្ទះបានស្រែកជេរប្រចោរសមត្ថកិច្ចយ៉ាងចាស់ដៃទៀតផង ដោយចោទសមត្ថកិច្ចចំរុះថាជា
ពួកចោរហារយ សំរុកចូលផ្ទះគាត់គ្មានការអនុញ្ញាត ។ ករណីនេះលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានសម្រេចបិទទ្វារចាក់បន្ទប់ទាំង៦ក្នុងហាងការ៉ាអូខេមួយនេះជាបណ្តោះអាសន្នដោយផ្អាកមិនអោយធ្វើអាជីវកម្ម រង់ចាំការសម្រេចពីតុលាការ។
ដោយឡែកសមត្ថកិច្ចមិនបានប្រាប់ឈ្មោះនិងអោយថតរូបជនសង្ស័យជក់គ្រឿងញៀន និងជនរួមភេទនោះទេ ដោយនិយាយថា ជនសង្ស័យទាំងអស់កំពុងស្ថិតនៅក្នុងការស្រាវជ្រាវរកបក្ខពួក និងខ្សែបណ្តាញគ្រឿងញៀនបន្តទៀត។
សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅជិតខាងហាងការ៉ាអូខេគ្រួ សារមួយនេះបានអោយដឹងថា៖កន្លងមកនៅក្នុងហាងការ៉ាអូខេនេះ មានសិស្សសាលាជាច្រើននាក់ក្នុង១ថ្ងៃៗមកច្រៀងលេងកំសាន្ត និងមួយចំនួនជក់គ្រឿងញៀន និងមួយចំនួនទៀតបានយកគូស្នេហ៍មករួមភេទនៅក្នុងបន្ទប់ ហេតុនេះហើយយូរៗទៅរឿងអីមិនល្បីដល់សមត្ថកិច្ច និងទើបមានការបង្ក្រាបនិងបិតទ្វារហាងក្នុងថ្ងៃនេះ៕