ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានលង់ទឹកស្លាប់ជាង៣ម៉ោងទើបរកសពគេឃើញនៅក្នុងអន្លុងជ្រៅក្រោមទ្វារទឹក ការលង់នេះគឺក្នុងពេលគេទៅលេងទឹកជាមួយមិត្តភ័ក្រជាច្រើននាក់។ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅទំន ប់ទឹក២០ឧសភា ស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខណៈដែល យុរជនរងគ្រោះ និងមិត្តភក្រ័ជា ច្រើននាក់ទៀតបាន ទៅលេងទឹកនៅទីនោះ។
លោក ជាង សុវណ្ណរិទ្ធ អធិការនគរបាល ស្រុកបរិបូរណ៌ បានអោយដឹងថាៈ យុវជនរងគ្រោះរូបនោះមានឈ្មោះ មុំ សុវណ្ណដា អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រាល ឃុំបន្ទាយព្រាល ស្រុក រលាប្អៀរ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានទៅលេងទឹក នៅទំនប់២០ឧសភា ដែលជាកន្លែង កំសាន្ត មួយនៅក្នុងព្រុំប្រទល់រវាង ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៌ ជាប់ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
ខណៈកំពុងលេងទឹកនៅទីនោះ ក្រុមមិត្តភក្រ័យុវជនរងគ្រោះ បានស្រែកឆោរឡោ ថាៈបាត់មិត្តភក្រ័គេឈ្មោះអា ដា ជាង១ម៉ោងហើយ ទើបមានការភ្ញាក់ផ្អើលឡើង ហើយបាននាំគ្នាមុជទឹករាវរក រយៈពេលជាច្រើនម៉ោង រហូតម៉ោងជាង៥ល្ងាច ទើបរកសពជនរងគ្រោះឃើញ នៅក្នុងអន្លុងជ្រៅ ក្រោមទ្វារទឹកទី៣ ។ លោកបានបញ្ជាក់ថាៈ ទំនប់ទឹក២០ឧសភានេះ ដូចជាមានជើងកប ព្រោះរៀងរាល់ឆ្នាំ តែងឆក់យកជីវិតមនុស្ស មិនដែលខាន ដូចឆ្នាំកម្លងទៅ ស្លាប់ម្តង២នាក់ក៏មាន ។ ចំណែក កន្លែងដែលយុវជនខាងលើនេះលង់ទឹក គឺមានអន្លង់ជ្រៅ កន្លងមកអាជ្ញាធរឃុំ បានយកស្លាកសញ្ញាទៅដាក់ អោយយមានការប្រុងប្រយ័ត្នដែរ តែក្រោយមកស្លាកនោះក៍បាត់ទៅ ។ សពយុវជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅលំនៅដ្ឋាន ដោយមានការយំសោកស្តាយ ពីសំណាក់ក្រុមគ្រួសារយ៉ាងខ្លាំង៕