បាត់ដំបងៈ បុរសម្នាក់ដែលជាកម្មករសុីឈ្នួលធ្វើចំការអោយគេ ត្រូវបានស្លាប់ភ្លាមៗ
ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯស្ត្រីដែលជាភរិយាក៏រងរបួសធ្ងន់ផងដែរ ខណៈ
ដែលពួកគេទាំងពីរនាក់ រួមជាមួយនឹងកម្មករដទៃទៀត កំពុងជិះលើរុឺម៉កត្រាក់ទ័រ
ដែលមានដឹកធុងទឹកផងនោះ ហើយបានក្រឡាប់ធ្លាក់ចេញពីផ្លូវ ទៅសង្កត់ពីលើ
ជនរងគ្រោះទាំងពីរនាក់នោះតែម្តង ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៦ វេលា ម៉ោង១២ និង១៥នាទី ថ្ងៃត្រង់ នៅចំណុច វាលម្ជុល ក្នុងភូមិចម្លងមាំងលើ ឃុំអូរសំរិល ស្រុកសំឡូតខេត្តបាត់ដំបង ដែលករណីគ្រោះចរាចរណ៍នេះបានក្រឡាប់រុឺម៉កត្រាក់ទរ័ដោយខ្លួនឯង ដោយសារតែការបើកបរមានការធ្វេសប្រហែស ដែលអ្នកបើកបរមានឈ្មោះ គឹម ទិត្យ ភេទប្រុស អាយុ30ឆ្នាំ រស់នៅភូមិដង្កោទៀប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងដីចំការឈ្មោះជា សៀកហុង ក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ
គឺត្រាក់ទ័រដែលមានសណ្តោងរុឺម៉កដឹកធុងទឹកផងនោះ បាន បើកចេញពីរោងក្នុងចំការ ពីកើតទៅលិច ព្រមទាំងមានដឹកកម្មករប្រហែល២០នាក់ផងដែរ ហើយនៅតាមផ្លូវ
ោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយក្រឡាប់ និងធ្វើអោយរបួស
មនុស្សម្នាក់ឈ្មោះ ឡោ ពូន ភេទស្រី អាយុជាង៤០ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយភ្លាមៗបានដឹកបញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នឹងស្លាប់
ម្នកា់ឈ្មោះ ណុយ ភេទប្រុស អាយុ47ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ដោយសារតែ
ជនរងគ្រោះទាំងពីរនកា់នេះ គឺជាប្តី ប្រពន្ធនឹងគ្នា ។
ក្រោយពេលកើតហេតុ គឺនៅមុនពេលដែលសមត្ថកិច្ចចុះទៅដល់គឺអ្នកបើកបរត្រាក់ទ័រ
បានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ដោយឡែកចំពោះរុឺម៉ក និងសុីទែនត្រាក់ទ័រ
ក៏ត្រូវបានគេលើកឡើងមកលើផ្លូវរួចជាស្រេចទៅហើយ ដោយគ្រាន់តែដឹងថា ជនរងគ្រោះ
ត្រូវស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ
លើករណីនេះ ៕