ខេត្តកំពង់ឆ្នាំង៖ កម្មការនីជាង២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ក្នុនៅងរោងចក្រ ហីរ៉ាយស្សិន ស្ថិតក្នុង ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ដោយសារតែភ័យរន្ធត់ និងការទុស្សេខ្យែភ្លើង ។ ករណីនេះ បានកើតឡើង នៅម៉ោង ១១និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ចំណែកកម្មករទាំងអស់ត្រូវបាន ដឹកយកទៅសង្គ្រោះនៅខ្លីនីកឯកជនមួយនៅស្រុកកំពង់ត្រឡាច ។ លោក ម៉ាត់ លី អធិការនគរបាល ស្រុកកំពង់ត្រឡាច បានអោយដឹងថាៈ គិតត្រឹម ម៉ោង២និង៣០នាទី រសៀល ថ្ងៃដដែល នេះ មានកម្មការនីសរុប ២២នាក់ ត្រូវបានដឹកទៅសង្គ្រោះនៅខ្លីនីក ឯកជន ឈ្មោះ តែ វណ្ណា ដែលមានកុងត្រាព្យាបាលជម្ងឺជាមួយរោចក្រ មានទីតាំងស្ថិត ក្នុងស្រុកកំពង់ត្រឡាច ។ មុនពេលកើតហេតុ ខណៈ កម្មករកំពុងធ្វើការ ស្រាប់តែមានការទុស្សេខ្យែភ្លើង នៅបង្គោលក្រៅអាគារធ្វើការ ភ្លាមៗនោះ កម្មការនី ក្នុងរោងចក្របានភ័យខ្លាច ហើយបានដួលសន្លប់តាមគ្នា ជាបន្តបន្ទាប់ ។នៅក្នុងពេលនោះ រថយន្តសង្គ្រោះបានដឹក កម្មការនីទាំងអស់ យកទៅសង្គ្រោះនៅខ្លីនិកឯកជន ។
លោកអធិការស្រុកបានបន្តថាៈ ក្រោយការសង្គ្រោះកម្មករទាំងអស់បានធូរស្រាលហើយ និងមានអ្នករង គ្រោះធ្ងន់នោះទេ ហើយខ្លះក៍បានវិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្តើរៗហើយ ៕