​ព្រៃឈើ​កេរ្តិ៍​ដូនតា​ខ្មែរ ខំ​ថែរក្សា​រាប់រយ​ជំនាន់ នៅ​ស្រុក​វាលវែង ត្រូវបាន​សេដ្ឋី​ស្រុក​ខ្មែរ ​ចាយលុយ​មិន​អស់​ដាក់ទុន​បំផ្លិចបំផ្លាញ​ព្រៃឈើ

0

​ ​ខេត្តពោធិសាត់ ព្រៃឈើ​កេរ្តិ៍​ដូនតា​ខ្មែរ ដែល​ខិតខំ​ការពារ​រាប់រយ​ជំនាន់ ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដែលមាន​តំបន់​អភិរក្ស​ជាច្រើន​កន្លែង ដែលមាន​អង្គការ​បរទេស​ចំណាយលុយ​រាប់រយ​លាន​ដុល្លា ជួយ​អភិរក្ស​ ​ថែរក្សា និង​ការពារ មកដល់​សព្វថ្ងៃ សេដ្ឋី​ស្រុក​ខ្មែរ​ដែល​ចាយលុយ​មិន​អស់ ដាក់ទុន់​បំផ្លិចបំផ្លាញ ព្រៃឈើ ធ្វើ​អាជីវកម្ម ដែលមាន​ការ​កាត់​អារ ដឹកជញ្ជូន គ​គ្រឹ​ង​គគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​ឆ្លងកាត់​ស្នាក់ការ​សង្កាត់ ផ្នែក រដ្ឋបាល​ព្រៃឈើ និង​ឆ្លងកាត់​ស្នាក់ការ​អង្គការ​អភិរក្ស និង​ស្នាក់ការ​បរិស្ថាន ដោយ​មន្ត្រី​ជំនាញ​ទាំងនោះ បានត្រឹមតែ​រាប់​ក្បាល​ឡាន​យកលុយ​តែប៉ុណ្ណោះ ករណី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ស្រុក​វាលវែង ស្មើនឹង សូន្យ ។​ ​ ​

សព្វថ្ងៃនេះ គេ​សង្កេតឃើញ​មាន ឃ្លាំង​ស្តុ​ប​ឈើ​ធំៗ​ជាច្រើន​កន្លែង នៅក្នុង​ស្រុក​វាលវែង ដូចជា​នៅ​ចំណុច ភូមិ​ចិន​យំ ឃុំ​ប្រ​ម៉ោ​យ និង​ភូមិ​ទួល​គ្រួស ឃុំ​ប្រ​ម៉ោ​យ ហើយ​ឃ្លាំង​ដែល​លោក​សេដ្ឋី​ដែល​គេ​ហៅថា ឧកញ៉ា ស្តុ​ប​ធំ ជាងគេ គឺ​នៅ​ជិត​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ដែល​ដឹកជញ្ជូន​ចូល និង​ចេញ ក្នុង​មួយថ្ងៃ យ៉ាងតិច​ក៏​ពី​១០ ទៅ​២០​រថយន្ត​ម៉ាក​យី​ឌុប ។​ ​ ​

ក្រុមការងារ​យើង​បានធ្វើការ​ទំនាក់​តំនង​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៤ ទៅ​ឯកឧត្តម​ម៉ៅ ធា​និ​ន្ទ អភិបាល នៃ​គណ​អភិបាលខេត្ត​ពោធិសាត់ លោក​បាន​មានប្រសាសន៍ថា​ ​បើ​មាន​សកម្មភាព​កើតមាន​បទល្មើស​ព្រៃឈើ ដូច​ពាក្យ​ដែល​បាន​រាយការណ៍​នៅ​ស្រុក​វាលវែង​បើ​មាន​វត្ថុតាង​ជាក់ស្តែង​លោក​នឹង​ចុះទៅ​អនុវត្ត​បង្ក្រាប ។​ ​ ​

ជុំវិញ​ករណី​ខាងលើ​នេះដែរ ក្រុមការងារ​យើង បាន​ធើ្វ​ការទំនាក់ទំនង​ទៅ​លោក នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង​លោក​បាន​និយាយថា បើ​រឿង​បង្ក្រាប​លោក​ចូលចិត្ត​ណាស់​បើ​ចង់​បង្ក្រាប​គឺ​ចុះទៅ​ធ្វើ​ទាំងអស់គ្នា​ហើយ​ជួយ​ចេញថ្លៃ​សេវា​ដឹកជញ្ជូន​ឈើ​ផង​ព្រោះ​លោក​គ្មាន​កញ្ចប់​ថវិកា​សម្រាប់​ដឹកជញ្ជូន​ឈើ​ទេ​។​

ដោយសារតែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​និង​ផ្នែក​គ្មាន​កញ្ចប់​ថវិកា​សម្រាប់​ប​ង្ក្រា​ប​និង​ដឹកជញ្ជូន​ឈើ​ទើប​នាំគ្នា​អង្គុយ​មើល​រថយន្ត​ដឹកជញ្ជូន​ឈើ​ចាំតែ​រាប់​ក្បាល​គិត​បញ្ជី​មិន​ខ្វល​រឿ​ទប់ស្កាត់​បង្ក្រាប នាំ​តែ​បាត់បង់​លាភសការៈ​អត់​ប្រយោជន៍ ។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ប៉ែន នួន ពោធិ៍សាត់​???????????????????????????????