ខណ​:​ភ្លៀង​ធ្លាក់​បន្ត​ជាប់ៗ​គ្នា អភិបាលខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​

0

ដោយ: យក្ខឡោម

ខេត្តរតនគិរី៖ ខណ:ភ្លៀងធ្លាក់បន្តជាប់ៗគ្នាដែលក្រសួងធនធានទឹកឧតុនិយមបានជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៦ នៅទូទាំងខេត្តរតនគិរី ភ្លៀងបានបន្តធ្លាក់ ទាំងយប់ទាំងថ្ងៃ បង្កឲ្យphoto_2016-09-14_12-38-13មានជំនន់ទឹកនៅតាមបណ្តាស្រុកមួយចំនួន ហើយក៍បណ្តាលឲ្យលិចលង់ដំណាំកសិផលមួយចំនួនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងលិចផ្លូវ ស្ពានរាំងស្ទះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយឡែកកម្ពស់ទឹកទន្លេស្រែពកនឹងទន្លេសេសាន្ត ក៍បានហក់ឡើងខ្ពស់គួរឲ្យកត់សម្កាល់ផងដែរ។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បានក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុកឲ្យយកចិត្តទុកដាក់នឹងត្រៀមកម្លាំងបង្កាដើម្បីអន្តរាគមន៍នៅក្នុងករណីមានជំនន់ទឹកឡើងខ្លាំង ដោយយើងមិនអាចធ្វេសប្រហែសបានឬមិនឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ទន្ទឹមនឹងនោះលោកក៍បានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ហើយត្រៀមរកទីទួលសុវត្ថិភាព ជាពិសេសលើកូនចៅតូចៗ ដោយហាមកុំឲ្យលេងទឹកជៀសវាងការលង់ទឹកដោយប្រការណាមួយ ៕

photo_2016-09-14_12-38-09 photo_2016-09-14_12-38-06