អគ្គីភ័យ​ប្រល័យ​អាគារ​ផ្សារ​ចិន​នៅក្នុង​បរិ​វណ​តំបន់​សេ​ច្ឋ​កិច្ច​ពិសេស​បិត​ត្រាំ​ខេត្ត​ព្រះសីហនុ​ធ្វើ​ឲ្យ​កម្មករ​ផ្អើលឆោឡោ​ទាំង​ល្ងាច​

0

ខេត្តព្រះសីហនុ៖ ម៉ោងប្រមាណជា៥.៣០នាទីល្ងាចថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៦ នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងខេត្តព្រះសីហនុ មានអគ្គីភ័យមួយបានកើតឡើងឆេះអាគារជាផ្សារលក់ដូរដែលភាគច្រើនអ្នកលក់ដូរជាជនជាតិចិន។photo_2016-09-14_12-45-39តាមប្រភពនៅកន្លែងកើតហេតុថា”បន្ទប់ដែលឆេះនេះជាកន្លែងរកស៊ីដូរផ្ញើលុយ។
ប្រភពបន្តថា៖មិនដឹងជាមានមូលហេតុអ្វីទេនៅម៉ោងជាង5ល្ងាចស្រាប់តែមានភ្លើងឆេះនិងផ្ទុះធុងហ្កាសលាន់ឮដូចគ្រាប់បែកហើយបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់កម្មករនិងអ្នកនៅជុំវិញទីនោះចេញមកមើលព្រោងព្រាត។ដោយឡែកម្ចាស់អាជីវកម្មដែលរងគ្រោះអគ្គីភ័យមិនស្វែងរកសុំការបញ្ជាក់បានទេ។តែលោក វរៈសេនីយ៍ឯក ឆឹង សុខា នាយការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា៖អគ្គីភ័យនេះបានឆេះអាគារនេះអស់ចំនួនពីរបន្ទប់ហើយខូចខាតអស់សម្ភារៈមួយចំនួនតែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ។លោក ឆឹង សុខា បន្ថែមនថា៖អគ្គីភ័យនេះក៏បានរលត់ទាំងស្រុងបន្ទាប់ពីក្រុមពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ដោយប្រើទឹកអស់មួយរថយន្តប៉ុណ្ណោះ៕

photo_2016-09-14_12-45-29 photo_2016-09-14_12-45-36 photo_2016-09-14_12-45-31 photo_2016-09-14_12-45-34 photo_2016-09-14_12-45-24 photo_2016-09-14_12-45-20