កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៦ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូមួយក្រុមមានគណៈអភិបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងច្បារមន ចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលសកម្មភាពជាក់ស្តែងរបស់បងប្អូនជាកម្មករកម្មារិនីក្នុងអំឡុងពេលបំពេញការងារនៅរោងចក្រ កាត់ដេរសម្លៀកបំពាក់ អ៊ែដ្យាយល៍ ស្វេតថឺ (ខេមបូឌា) Agile Sweater (Cambodia) Co., LTD ស្ថិតនៅក្នុងសង្កាត់ច្បារមន ក្រុងច្បារមន
ខេត្តកំពង់ស្ពឺ ។ការអញ្ជើញចុៈជួបកម្មករកម្មារិនីនេៈក្នុងបណងស្វែងយល់អំពីការងារ អំពីរបបការរស់នៅ អំពីបរិស្ថានអនាម័យ ។ល។ រោងចក្រអ៊ែដ្យាយល៍ ស្វេតថឺនេះ មានផ្ទៃដីប្រមាណ ៨ម៉ឺនម៉ែត្រការ៉េអគារធំៗចំនួន ៥ និងមានកម្មករ កម្មការីនីជិត២ពាន់នាក់កំពុងបម្រើការសព្វថ្ងៃ និងមានថៅកែជាជនជាតិចិនមួយចំនួន។ លោកអភិបាលខេត្តបានអញ្ជើញពិនិត្យនិងសួរសុខដល់បងប្អូនជាកម្មករកម្មារិនី ហើយអនុញ្ញាតិឲ្យពួកគាត់និយាយពីសុខទុក្ខផ្សេងៗដែលគាត់ចង់លើកឡើងដើម្បីឲ្យអាជ្ញាធរជួយដោៈស្រាយផងដែរ ។ គ្រានោៈដែរលើកឡើងឲ្យបងប្អូនប្រឹងប្រែងធ្វើការងារដើម្បីទទួលប្រាក់ស្នួលដែលរាជរដ្ឋភិបាលបានតំឡើងជូនបងប្អូនសមរម្យរួចមួយចំនួន និងមួយចំនួនកំពង់ដោៈស្រាយបន្តជូនផងដែរ ៕