​ប៉ូលិស​ស្រុក​ម៉ា​ទ្បៃ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ចាប់រំលោភ​កូនចុង​អាយុ​១៦​ឆ្នាំ​

0

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​ប្អូនថ្លៃ​ប្តឹង​ប៉ូលិស​ប៉ុ​ស្តឹ៍ បឹងបេង​ឃាត់ខ្លួន​បញ្ជូនទៅ​អធិការ​នគរ បាល​ស្រុក​ម៉ា​ទ្បៃ ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ មកលើ​កូនស្រី​ចុង​របស់ខ្លួន ។ ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៤ នៅ​តំបន់​ដាច់ស្រយាល​មួយ​ស្ថិត​ក្នុងភូមិ​ថ្មបាំង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

​តាម​ការ​អោយដឹងពី​លោក យី សំបូរ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​បឹងបេង បាន​ឲ្យ​ដឹងថា ការចាប់ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយមីង​ក្មេងស្រី​រងគ្រោះ បន្ទាប់ពី​ជន សង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវ​:​រហូត​បានសម្រេច​លើ ក្មេងរងគ្រោះ​ឈ្មោះ ស​.​ស​.​ល​.​ក អាយុ​១៦​ឆ្នាំ​ត្រូវជា​កូនចុង​របស់​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ សៀង សឿន អាយុ​៣៤​ឆ្នាំ ជា​កសិករ ដោយ​ពួកគេ​រស់នៅ​ជុំគ្នា នៅក្នុង​ភូមិ​-​ឃុំ ខាងលើ ។ ជនសង្ស័យ​ជាក​ម្លោះ បាន​រៀបការ​ជាមួយ​ម្តាយ​ក្មេងស្រី​រងគ្រោះ​ជា​មេម៉ាយ​កូន​បី​។​.

បើតាម​ការរៀបរាប់​ពី​ក្មេងស្រី​រងគ្រោះ​ប្រាប់​សមត្ថកិច្ច ថា​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៤ នាង​ចុះទៅ​បត់ជើងតូច ហើយ ឡើងលើ​ផ្ទះ​វិញ​ចូលដេក​ក្នុង​មុង ស្រាប់តែ​ជនសង្ស័យ​ជា​ឳ​ពុក​ចុង លូន​ចេញពី​ក្នុង​មុង កំពុង​ដេក​ជាមួយ​ប្រពន្ធ​ហើយ​មក​ចូលដេក​ក្នុង​មុង​ជាមួយ​នាង បន្ទាប់មក​ឱ​ពុក​ចុង​បានធ្វើ​សកម្មភាព​ចាប់​ខ្ទប់មាត់​មិន​ឲ្យ​ស្រែក ហើយក៏ ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​រហូត​បា​នស​ម្រេច​តែម្តង ។

ខណៈ​ឪពុកចុង​កំពុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​នោះ ម្តាយ​និង​ប្អូន​ចំនួន ៤​នាក់​ទៀត​ដែល​ដេក​នៅក្បែរនោះ​ដែល​។​លុះ​ភ្លឺ​ឡើង ក្មេងរងគ្រោះ​មិនបាន​ប្រាប់​ម្តាយ​ពី​រឿងរ៉ាវ​កើតឡើង​មកលើ​នាង​នោះទេ បែរជា​នាង​រត់​ទៅប្រាប់​អ្នកជិតខាង​ជិតស្និទ្ធ​ក្នុងភូមិ​វិញ ហើយ​រៀបរាប់​ពី​រឿង​ទាំងឡាយ​របស់​ឳ​ពុក​ចុង​រូបនេះ ដែល​បាន​ប្រព្រឹត្ត​លើ​នាង ។​

លោក សៅ ប៊ុន អធិការនគរបាល​ស្រុក​ម៉ា​ទ្បៃ​បាន​បញ្ជក់​បន្ថែមទៀតថា​ការដែល​អាចឈាន​ទៅដល់​ការឃាត់ខ្លួន​គឺ​ដិ​យ​សារ​តែ​ក្មេង​ស្រូ​រ​ង្គ្រោះ​បាន​ទៅ​រៀបរាប់​ប្រាប់​បន្ទាប់​អ្នកជិតខាង​ហើយ​អ្នកជិតខាង​ក៏​បន្តទៅ​ប្រាប់​ម្តាយមីង​ក្មេងស្រី​រងគ្រោះ រួច​ដោយ​ម្តាយមីង​រត់​ទៅប្តឹង​សមត្ថកិច្ច ឲ្យ​ចុះមក​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​យកទៅ​ចាត់ការ​តាម ផ្លូវច្បាប់​។​ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បា​នប​ដិ សេដ្ឋ​ថា មិនបាន​ចាប់រំលោភ​នាង​នោះទេ គ្រាន់តែ​រូបគេ​ស្រវឹងស្រា​ផឹក​ពី​យប់ ចូលទៅ ដេក​គង​ដៃ​គងជើង​នាង​តែប៉ុណ្ណោះ ។

ប៉ុន្តែ​ទោះបី​ជនសង្ស័យ​មិន​ឆ្លើយ​សារភាព​ទទួលកំហុស ក៏ដោយ ហើយ​លទ្ធផល​នឹង​ដឹង​ឆាប់ៗ ក្រោយ​ពេលដែល​គេ​បញ្ជូន​ក្មេងស្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ដើម្បី ធ្វើ​កោសល្យវិច័យ​។ ហើយ​ករី​នេះ​លោក​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។download