លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធាន​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មន្ទីរ​កិច្ចការនារី និង​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​មណ្ឌល​គី​រី​

0

មណ្ឌលគីរី៖ ក្នុងដំណើរទស្សនកិច្ចអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកត្រួតពិនិត្យនូវវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងដោះស្រាយបញ្ហាប្រឈមនៅទូទាំង ២៥រាជធានី-ខេត្តphoto_2016-09-14_14-08-15 លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានឆ្លៀតឱកាសដ៏មានតម្លៃជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរកិច្ចការនារី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមណ្ឌលគីរី កាលពីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦នេះ ក្នុងនោះក៏មាននារីមកពីឃុំ-សង្កាត់ចូលរួមផងដែរ ។

នាឱកាសនោះផងដែរ លោកជំទាវក៏បានពាំនាំផ្តាំផ្ញើរនូវការសួរទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងបង្អូនជានារីទាំងអស់នៅទូទាំងខេត្ត និងបានថ្លែងនូវការកោតសរសើរចំពោះការខិតខំរបស់បងប្អូនស្ត្រី ក៏ដូចជាមន្ត្រីរាជការជានារីរបស់ខេត្តមណ្ឌលគិរី ទាំងអស់ដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងមក ។ លោកជំទាវបន្តទៀតថា ការងាររបស់ស្ត្រី និងការងាររបស់គណៈចលនាមហាជននេះ គឺមានតាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ ហើយការបង្កើតនេះគឺ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងការទំនាក់ទំនងគ្នាទៅវិញទៅមក ។photo_2016-09-14_14-08-19

បន្ទាប់មកលោកជំទាវក៏បានលើកឡើងអំពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលបានប្រែក្លាយប្រទេសពីមានសង្គ្រាមរាំរ៉ៃ មកជាប្រទេសដែលមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយបានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ជាពិសេស ជោគជ័យជាប្រវត្តិសាស្ត្រ ដែលសម្រេចបានជូនជាតិ និងប្រជាជន មានដូចជា ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម សំណង់អគារតូចធំ ទាំងនៅទីក្រុង និងនៅជនបទ ។

បន្ទាប់មកទៀត លោកជំទាវឧបនាយករដ្ឋមន្ត្រី មែន សំអន បានជម្រុញដល់បងប្អូនស្ត្រីទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខ របស់ប្រជាជាតិយើង។

ជាទីបញ្ចប់ លោកជំទាវ បានផ្តាំផ្ញើឱ្យបងប្អូនតំណាងស្ត្រីត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នាចាប់ពីថ្ងៃទី១កញ្ញាឆ្នាំ២០១៦ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនិងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ ២០១៨ ខាងមុខនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ជូនកាដូរបងប្អូនស្ត្រីក្នុងខេត្តមណ្ឌលគីរី សារុងម្នាក់១និងថវិការ៥ម៉ឺនរៀលផងដែល៕

photo_2016-09-14_14-08-12