សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន​មណ្ឌលគិរី និង​សាលាបឋមសិក្សា​មនោ​រម្យ​

0

មណ្ឌលគិរី៖នៅរសៀលថ្ងៃទី១៤ខែកញ្ញានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែនphoto_2016-09-14_20-59-37មណ្ឌលគិរី និងសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ។

នៅក្នុងការអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា រួមនឹងសប្បុរសជនបានសម្រេចផ្តល់អាគារសិក្សាថ្មីចំនួន២ខ្នង គឺ១ខ្នងមានកំពស់២ជាន់ ស្មើនឹង ១២បន្ទប់(សរុប២៤បន្ទប់) និងសាងសង់ទីចាត់ការ១ខ្នង មាន៣បន្ទប់ ព្រមទាំងផ្តល់នូវថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

ហើយទិដ្ឋភាពនៅក្នុងពេលនោះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សា បានសំដែងនូវការសប្បាយចិត្ត និងត្រេកអរយ៉ាងខ្លាំង ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា បានអញ្ជើញចុះមកខេត្តមណ្ឌលគិរី ដើម្បីត្រួតពិនិត្យនូវវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងខេត្តនេះ ជាពិសេសបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ។

បន្ទាប់មក លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្ស បានថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភនូវអាគាសិក្សាថ្មីដល់សាលាទាំងពីរ និងឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕

photo_2016-09-14_20-59-24