ស្ទឹងត្រែង៖បុរសវ័យ៦៥ឆ្នាំម្នាក់ បាត់ពីផ្ទះ៣ថ្ងៃត្រូវបានគេប្រទះឃើញអណ្តែតទឹក នៅក្នុងទន្លេមេគង្គ ហើមស្អុយក្រុមគ្រួសារថាស្រវឹងដាក់មងលុងទឹកស្លាប់ តែប្រភពមួយបាននិយាយថាជារឿងអត្តឃាត ដោយសារប្រហែលកន្លះខែមុន បុរសវ័យចំណាស់ម្នាក់នេះ មានរឿងចាប់រំលោភ កូនគេ សងអស់ចំនួន២៥០០ដុល្លា ដើម្បីបញ្ចប់រឿងត្រូវបានកូនចៅ ស្តីបន្ទោសទើបធ្វើអត្តឃាតបែបនេះ។បុរសវ័យ៦៥ឆ្នាំនេះ បានបាត់ខ្លួននៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៦ផ្ទះជាប់ដងទន្លេសេកុង ស្ថិតនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង។អស់រយៈ៣ថ្ងៃ នៅល្ងាចថ្ងៃទី១៣កញ្ញា ត្រូវគេប្រទះឃើញ អណ្តែតទឹកទន្លេរមេគង្គ នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្រុមគ្រួសារបុរសរងគ្រោះបានឱ្យដឹងថាឪពុករបស់គេមានឈ្មោះ ថេត រ៉ុង អាយុ៦៥ឆ្នាំមានមុខរបរ ជាអ្នកនេសាទត្រីនឹងលក់ត្រី រស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្រុមគ្រួសាររងគ្រោះបានបន្តឱ្យដឹងទៀតថានៅព្រឹកថ្ងៃទី១៣បុរសរងគ្រោះបានបាត់ពីផ្ទះព្រមទាំងបាត់ទូកអ្នកភូមិមួយផងដែរ។ក្រុមគ្រួសាររងគ្រោះថាគាត់ស្រវឹងជិះទូកទៅមើលម៉ង ទើបលុងទឹកស្លាប់។តែប្រភពពីអ្នកភូមិបាននិយាយថាបុរសរងគ្រោះ បានលែងប្រពន្ធហើយ តែសព្វថ្ងៃរស់នៅជាមួយគ្នា ហើយកន្លះខែមុនបុរសរងគ្រោះបានចាប់រំលោកកូនគេ ត្រូវបានគេទាមទារសង់ស្ងាត់ៗចំនួន៣០០ដុល្លា តែបុរសរងគ្រោះមិនមានលុយសុំសង់ត្រឹមតែ២៥០០ដុល្លា ដើម្បីបញ្ចប់រឿងរួចផុតពីផ្លូវច្បាប់។
ប្រភពបានបន្តថាក្រោយពីសងលុយរួចមក កូនក្រុមគ្រួសារមានការស្តីបន្ទោស និងបានមើលងាយ មើលថោកដល់ជនរងគ្រោះ ទើបឈានដល់ការធ្វើអត្តឃាត ព្រោះគេបានឃើញមានសរសេរបណ្តាំផ្តាំផ្ញើរមួយច្បាប់ផងដែរ ទើបគេសង្ស័យថាជារឿងអត្តឃាត។
ក្រោយពីបានបាត់បុរសរងគ្រោះអស់៣ថ្ងៃ ត្រូវបានគេប្រទះឃើញអណ្តែតទឹកក្នុងទន្លេមេគង្គ ដែលមានចំម្ងាយពីភូមិរស់នៅជាច្រើនគីឡូម៉ែត្រ ហើយត្រូវបានក្រុមគ្រួសារយកទូកទៅដឹកយកមកភូមិវិញ ដោយមិនបានធ្វើកោសល្យវច្ឆ័យ ពីសមត្ថកិច្ចជំនាញឡើយ។បច្ចុប្បន្នក្រុមគ្រួសារសាច់ញាតិបានយកទៅធ្វើបុណ្យតាមប្រពៃណី៕