​ម្ចាស់​ផ្សារ​សាលា​ក្រៅ រង​ការ​រិះគន់ថា មិន​អើ​រពើ​ផ្នែក​សន្តិសុខ បណ្តាល​ឲ្យ​មាន​ចោរលួច ចោរឆក់ ព្រមទាំង​ប្រើពាក្យ​សំដី ដូច​មនុស្ស​បាត​ផ្សារ​

0

ខេត្តប៉ៃលិន៖ អាជីវករដែលលក់ដូរ ក្នុងផ្សារសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើការរិះគន់យ៉ាងចំពោះប្រធានផ្សារ ដែលមិនអើរពើរផ្នែកសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាជីវករ ដែលចូលមកទិញ និងលក់ដូរទំនិញក្នុងផ្សារ បណ្តាលឲ្យមានចោរលួច ចោរឆក់ ព្រមទាំងគាស់យកអ៊ីវ៉ាន់តាមតូបមួយចំនួន ។ ជាក់ស្តែងកាលពីម៉ោងប្រមាណ១២រំលងអាធាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងផ្សារសាលាក្រៅ ស្ថិតក្នុងភូមិសាលាក្រៅ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អាជីវករលក់សំលៀកបំពាក់ និងស្បែងជើង ត្រូវបានក្រុមចោរលួចគាស់ យកអីវ៉ាន់អស់ជាច្រើន ដល់ពេលម្ចាស់តូបទាំងនោះទៅសួរនាំម្ចាស់ផ្សារ បែរជាម្ចាស់ផ្សារខឹងសម្បារ ហើយស្តីបន្ទោសឲ្យពួកគាត់ ស្ទើរតែងើបមុខមិនរួចថែមទៀត ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា៖ ជនរងគ្រោះដែលជាម្ចាស់តូបទី១ឈ្មោះ ង៉ែត មុំ អាយុ៦៣ឆ្នាំ រស់នៅភូមិវាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ត្រូវចោរលួចអស់ខោអាវកីឡាជាច្រើនកំប្លេ និងស្បែកជើងកីឡាមួយចំនួន ។ ម្ចាស់តូបទី២ ឈ្មោះ ជឹម វ៉ាន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអាជីវករ មានប្រពន្ធឈ្មោះ សួង ដារី អាយុ៣៦ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹង ត្រង់ ស្រុកសាលាក្រៅ ត្រូវចោរលួចអស់ខោខូវប៊យប្រហែល៧០ខោ និងកន្សែងអស់ជាច្រើនផងដែរ ។
បើតាមប្រភពព័ត៌មានពីម្ចាស់តូបទាំង២ខាងលើ បានឱ្យដឹងថា៖ រៀងរាល់យប់ គាត់តែងតែចាក់សោតូប រួចនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន លុះដល់វេលាម៉ោង៥ព្រឹក ពួកគាត់ដែលជាអាជីវករ បានដើរទៅបើកតូបលក់ដូរ ក៏ឃើញទ្វារតូបរបើក ទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ព្រមទាំងរាយការណ៏ប្រាប់ប្រធានផ្សារឲ្យដឹង បែរជាប្រធានផ្សារខឹងសម្បារពួកគាត់ថែមទៀត ព្រមទាំងស្តីបន្ទោសឲ្យពួកគាត់ ស្ទើរតែងើបមុខមិនរួច ដោយនិយាយថាម្ចាស់ផ្សារមិនមែនជាអ្នកដេកចាំអីវ៉ាន់របស់អាជីវករឡើយ ការបាត់បង់នោះគឺទទួលខុសត្រូវដោយខ្លួនឯង ។
ពាក់ព័ន្ធករណីនេះដែរ លោក ញ៉ឹក ថុល អធិការស្រុកសាលាក្រៅ បានឲ្យតាមទូរស័ព្ទនៅថ្ងៃនេះថា៖ ក្នុងផ្សារសាលាក្រៅគឺតែងតែមានករណីចោរលួច ចោរឆក់ ជាញឹកញាប់ ដោយសារតែពុំមានសន្តិសុខ ដើម្បីយាមកាមត្រឹមត្រួវ ហើយផ្សារនេះជាផ្សារឯកជន ដែលមានម្ចាស់ឈ្មោះ វន ស៊ីថាន ភេទស្រី អាយុប្រហែល៦០ឆ្នាំ ។ លោកបានឲ្យដឹងដែរថា៖ កន្លងមកម្ចាស់ផ្សារពុំធ្លាប់មានជួលសន្តិសុខ ឬអ្នកយាមឱ្យទៅចាំមើលផ្សារនៅពេលយប់នោះឡើយ ជាងនេះទៀត លោកចង់ឲ្យម្ចាស់ផ្សាររៃអង្គាសពីអាជីវករ ដើម្បីយកប្រាក់ទៅជួលសន្តិសុខ ឱ្យដើរយាមនៅពេលយប់ ដើម្បីរក្សាសុខសណ្តាប់ធ្នាប់ក្នុងផ្សារផងដែរ ។ទាក់ទិនបញ្ហាខាងលើនេះ អ្នកយកព័ត៌មានកម្ពុជាថ្មីមិនអាចសុំការបំភ្លឺពីលោកស្រី វន ស៊ីថាន ម្ចាស់ផ្សារសាលាក្រៅបានទេ ដោយទូរស័ព្ទមិនចូល ៕ %e1%9e%9f%e1%9e%bb%e1%9e%9c%e1%9e%8e%e1%9f%92%e1%9e%8e%e1%9e%b6%e1%9e%9a%e1%9e%b7%e1%9e%91%e1%9f%92%e1%9e%92-2 %e1%9e%9a%e1%9e%bc%e1%9e%94%e1%9e%97%e1%9e%b6%e1%9e%96-%e1%9e%9f%e1%9f%81%e1%9e%84-%e1%9e%9f%e1%9e%bb%e1%9e%9c%e1%9e%8e%e1%9f%92%e1%9e%8e%e1%9e%b6%e1%9e%9a%e1%9e%b7%e1%9e%91%e1%9f%92%e1%9e%92-3 %e1%9e%9a%e1%9e%bc%e1%9e%94%e1%9e%97%e1%9e%b6%e1%9e%96-%e1%9e%9f%e1%9f%81%e1%9e%84-%e1%9e%9f%e1%9e%bb%e1%9e%9c%e1%9e%8e%e1%9f%92%e1%9e%8e%e1%9e%b6%e1%9e%9a%e1%9e%b7%e1%9e%91%e1%9f%92%e1%9e%92-4