​បុរស​ម្នាក់​ដួល​ដេកស្លាប់​ក្នុង​ស្រែ​អស់​៣​យប់​៣​ថ្ងៃ​ទើប​អ្នកស្រុក​ប្រទះឃើញ​

0

ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់បានដេកស្លាប់ក្នុងស្រែ ក្នុងសភាពហើមស្អុយរលួយមិនមានអ្នកណាដឹងក្រុមគ្រួសារបានដើររកស្ទើរសព្វទីកន្លែងអស់៣យប់៣ថ្ងៃ ទើបប្រជាពលរដ្ឋបានដើរទៅមើលស្រែនៅម្ដុំនោះ ប្រទះឃើញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងស្រែភូមិតាវ៉ាក ឃុំព្រៃមូល ស្រុរលាប្អៀរ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖សពជនរងគ្រោះនោះមានឈ្មោះ អ៊ឹម អុល អាយុ៥៩ឆ្នាំមានទីលំនៅក្នុងភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។ បើតាមការរៀ បរាប់ពីស្ត្រីជាប្រពន្ធ បានអោយសមត្ថកិច្ចដឹងថា៖ជនរងគ្រោះជាមនុស្សមិនសូវមាំទាំនោះទេ ហើយគាត់ក៏ជាមនុស្សចូលចិត្តផឹកស្រាច្រើនណាស់ដែរ។
នៅមុនពេលកើតហេតុជនរងគ្រោះបានដើរទៅផឹកស្រាជាមួយមិត្តភ័ក្ររបស់គាត់នៅក្នុងភូមិជាមួយគ្នា លុះដល់ម៉ោងជាង៧យប់គាត់ក៏លាមិត្តភ័ក្ររបស់គាត់ត្រឡប់មកផ្ទះវិញ ដោយដើរកាត់វាលស្រែក្រោយភូមិ ដែលមានចម្ងាយប្រហែលជាជាង៥០០ម៉ែត្រ ។គាត់ជាប្រពន្ធមិនបានដឹងថាប្តីរបស់គាត់ទៅណាមកណានោះទេ គាត់ដើររកដែរតែមិនឃើញ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ទើបអ្នកភូមិប្រទះឃើញប្តីរបស់គាត់ដេកស្លាប់ក្នុងស្រែហើមស្អុយរលួយទៅហើយ។
សមត្ថកិច្ចបានបន្តថា៖បើតាមការធ្វើកោសលវិច្ច័យតាមបច្ចេកទេសជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រយសារ បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ហើយដួលទៅក្នុងស្រែពេលយប់គ្មានអ្នកណាឃើញ ទើបស្លាប់គ្មានអ្នកណាដឹងបែបនេះ។សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕img-20160912-wa0000