ខេត្តព្រះសីហនុ៖ក្រុមមនុស្សប្រុសស្រីញៀនល្បែងដ៍ងុបងល់តាមសំយ៉ាបផ្ទះជូលចំនូន១៣នាក់ក្នុងនោះស្រីចំនូន៦នាក់នៅរសៀលថ្ងៃទិ២៩ខែឧសភាឆ្នាំ២០១៤នេះត្រូវបានកំលាំងល្បាតរបស់ប៉ូលីសអធិការដ្ឋាននគបាលក្រុងព្រះសីហនុចាប់ខ្លូនខណៈពេលក្រុមញៀនល្បែងទាំងនោះកំពង់តែនាំគ្នាអង្គុយលេងល្បែងស៊ីសង(បៀរ.និងឡូតូ)ខុសច្បាប់ដែលសង្គមស្អប់ខ្ពើមនិងស្រែកហោកញ្ជៀវយ៉ាងអនាធិបតេយ្យរំខានដល់ការរស់នៅអ្នកដ៍ទៃ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចប៉ូលីសបាននាំក្រុមញៀនល្បែងស៊ីសងទាំងអស់នោះមកការអធិការដ្ឋានដើម្បីធ្វើការអប់រុំតាមនិតីវិធីនែច្បាប់។ .
សមត្ថកិច្ចប៉លីសអធិការដ្ឋាននគបាលក្រុងព្រះសីហនុជុំវិញការចាប់ខ្លូនជនញៀនល្បែងប្រុសស្រីខាងលើនេះបានប្រាប់ឲ្យដឹងថាក្រុមជនញៀនល្បែងទាំងនេះថ្វីត្បិតតែពូកគេមិនលេងស៊ីសងធំដុំក៍ពិតមែនប៉ុន្តែរនេះជាទង្វើខុសនិងច្បាប់ដែលបង្ករផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមជាតិទូទៅពីព្រោះថារូបភាពនែអំពើល្មើសច្បាប់ផ្សេងៗភាគច្រើនដូចជាចោលលូចចោរឆក់ចោរប្លន់សុទ្ធសឹងតែផ្តើមឡើងពីបញ្ហារល្បែងនេះទាំងអស់រូមនិងអំពើហឹស្សាផងដែរ។ .
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងខាងលើត្រូវបានសមត្ថកិច្ចប៉លីសធ្វើការអប់រុំឲ្យយល់ដឹងពីរទង្វើល្មើសរបស់ខ្លូននិងឲ្យធ្វើការងារខ្លះៗដូចជាបោចស្មៅ.បោសសំអាតទីធ្លាបរិវេណអធិការដ្ឋាននគបាលក្រុងជាដើមមុននិងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងគ្រប់បែបយ៉ាងទើបដោះលែងឲ្យត្រឡប់ទៅផ្ទះសំបែងវិញ។ហើយចំពោះការចាប់ក្រុមអ្នកញៀនល្បែងទាំងអស់ខាងលើនាពេលនេះសមត្ថកិច្ចប៉ូលីសបានធ្វើការបញ្ជាក់ផងដែរថានេះគ្រាន់តែជាការព្រមានបន្តិចបន្តូចប៉ុណ្ណុះ
ដើម្បីឲ្យពូកគេរាងចាលប៉ុន្តែរបើពូកគេនៅតែប្រព្រត្តិសមត្ថកិច្ចប៉ូលីសនិងអនុវត្តន៍តាមនិតីវិធីនែច្បាប់កសាងសុំណុំរឿងបញ្ជូនទៅតុលាផ្តន្ទាទោសតាមផ្លូវច្បាប់មិនមានការយោគយល់នោះឡើយ។ហើយនេះក៍ជាសារមួយប្រកាស់ប្រាប់ទៅដល់ក្រុមអ្នកលេងល្បែងផ្សេងៗទៀតឲ្យបញ្ឈប់នៅសកម្មភាពរបស់ខ្លូនជាបន្ទាន់ផងដែរដើម្បីជាសឲ្យផុតពីរការចាប់ខ្លូនដាក់ទោសទណ្ឌតាមផ្លូវតុលាការ៕កោះពស់(រូបភាពអ្នកញៀនល្បែងទាំង១៣នាក់និងវត្តុតាង)