ខេត្តពោធិ៍សាត់៖បរស់ម្នាក់ជាជាងសីុឈ្នួលក្រឡឹងឈើត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ដោយសារតែខុសបច្ចែកទេស។ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី14 ខែកញ្ញា ឆ្នាំ2016 វេលាម៉ោង11,50នាទី ត្រង់ចំណុចអូរសាបមាត់ ភូមិ ប្រម៉ោយ ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមមន្ត្រីនគរបាលប៉ុស្ត៍ប្រម៉ោយបានឲ្យដឹងជនរងគ្រោះ ឈ្មោះ ភឹម សុខឃឿន ភេទ ប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មុខរបរជាងក្រឡឹងសិប្បកម្មឈើ និងសុីឈ្នួលក្រឡឹងឈើអោយគេនៅចំណុចខាងលើ។
មន្ត្រីនោះឲ្យដឹងមុនពេលកើតហេតថា៖ ដំបូងបុរសរងគ្រោះបានរាយខ្សែភ្លើង ដើម្បីប្រើប្រាស់ម៉ូទ័របូមទឹក ពីក្នុងអូរសាបមាត់មកដាក់ក្នុងពុយធុងទឹក ទុកសំរាប់ប្រើប្រាស់ម៉ាសុីនក្រឡឹងឈើ ។ ខណះគាត់កំពុងរាយខ្សែភ្លើងក្នុងអូរនោះខុសបច្ចែកទេស ក៍ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់គាត់តែម្តង ក្នុងពេលនោះប្រពន្ធគាត់បុរសរងគ្រោះឈ្មោះពុំ កេសី អាយុ32ឆ្នាំ ដែលកំពុងអង្គុយចិតទំពាំងបំរ៉ុងស្លរ ក៍ឮសម្លេងប្តីស្រែកអោយជួយផង ក៍នាំគ្នាស្ទុះ ទៅមើលក៍ឃើញប្តីដេកប្រកាច់ក្នុងទឹកអូរ សាបមាត់ ក៍នាំគ្នាជួយលើកជនរងគ្រោះ មកដាក់លើគ្រែស្រួលបួល រូចក៍ហៅគ្រូពេទ្យមកពិនិត្យ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ពលរដ្ឋបានបានប្រាប់ថា៖ សូមកោតសសរសើរដល់លោកហេង សុភាណា ជាអភិបាលនៃគណះអភិបាលស្រុកវាលវែង ក្រោយពេលទទួលដំណឹងករណីនេះភ្លាមបានចុះអន្តរាគមន៍ជួយផ្តល់រថយន្តសង្គ្រោះនៃមណ្ឌលសុខភាពប្រម៉ោយដឹកសពទៅស្រុកកំណើតនៅស្រុកភ្នំក្រវាញដល់លំនៅដ្ឋានដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រួសារសពយកទៅធ្វើបុណតាមប្រពៃណី៕