ខេង ឧត្តម
សៀមរាប៖ ស្លាប់ជាច្រើនថ្ងៃ ទើបរកសពឃើញ ពលរដ្ឋសង្ស័យថា កាណូតបើកបុក ហេតុការនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យទី១១ ខែកញ្ញា ឆ្នាំ២០១៦ ប្រភពព័ត៏មាន ពីពលរដ្ឋភូមិមាត់ខ្លា បានឲ្យដឹងថា សព នោះមានឈ្មោះ សុខ វឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិវៀនណាម ទីលំនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ប្រភពពីពលរដ្ឋផ្សែងទៀត ដែលប្រកប របរដាក់លប នៅក្បែរកន្លែងកើតហេតុថា សព ជនជាតិវៀតណាមខាងលើ ប្រកបមុខរបរដាក់ឆ្នុក ដែលជាបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប នៅថ្ងៃកើតហេតុ ខណៈពេលបុរសរូបនោះ កំពុងរៀបចំដាក់ឆ្នុក ដោយដឹងថាមាន មន្ត្រីបរិស្ថានពីក្រុម ចុះល្បាត ក្រុមទីមួយ មកពីតំបន់ចុងឃ្នៀស នៃក្រុងសៀមរាប និង ក្រុមទីពី បរិស្ថាន ប្រចាំនៅក្នុង ឃុំអន្លងសំណរស្រុកជីក្រែង ដោយឮថាជិតមកដល់ កន្លែងដាក់ឆ្នុកនោះ បុរស់រូបនោះនិងអ្នកផ្សេងទៀត ក៍បើកាណូតរត់គេច់រាងៗខ្លួន អាចជាការបុកគ្នារជាមួយ កាណូត លោកស៊ិន គក់ ជាប្រធានបរិស្ថានអភិរក្សបឹងទន្លេសាប ទើបបណ្តាលឲ្យលង់ទឹកស្លាប់។
ទាក់ទងនិងការចោទប្រកាន់ខាងលើនោះដែរ លោកស៊ិន គក់ ប្រធានបរិស្ថានអភិរក្សបឹងទន្លេសាប បានបដិសេធ ថានៅល្ងាចនោះកម្លាំងរបស់លោក បានចុះទៅមែន តែមិនទាន់ដល់ គោដៅទេ ប្រហែលជាពួកគេផ្អើលភយ័ហើយ ក៍បើកទូករត់គេច ទៅបុកនិងដើមឈើឬក៍ទាក់និងខ្សែរឆ្នុកខ្លួនឯង។
អធិការស្រុកជីក្រែង លោកសុខ សុធាវុធ បាឲ្យដឹងថា តាមការចុះស្រាវជ្រាវបឋម នៅមិនទាន់ដឹង មូលហេតុពិតប្រាកដ់ ថាយ៉ាងណាទេ (យើងសណ្ឋានថាលង់ទឹកសិន) លោកបន្តថា សព រកឃើញនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅក្នុងចំណុច កោះអន្លង់ឆ្តោរ ឃុំអន្លង់សំណរ ស្រុកជីក្រែង បច្ចុប្បន្ន សព នោះប្រគល់ឲ្យក្រុមគ្រួសារ៕