ឧត្តរមានជ័យ៖កាលពីវេលាម៉ោង០៩និង៥០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណីប្រជាពលរដ្ឋម្នាក់ធ្លាក់លើដើមស្តៅ កំពស់០៦ម៉ែត្រ បណ្តាលអោយសន្លប់និងបាក់កដៃខាងឆ្វេង។សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ កេន កី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។សមត្ថកិច្ច បានបន្តទៀតថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុ ជួយសង្គ្រោះយកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តឧត្តរមានជ័យ។សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ៖ឡើងយកឃ្មុំ ធ្វេសប្រហែស បាក់មែកស្តៅធ្លាក់មកដីតែម្តងទៅ៕