​មេក្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​អ្នកប្រើប្រាស់​ជិត​២០​នាក់​ ត្រូវបាន​ក្រសោប​

0

បាត់ដំបងៈ មុខសញ្ញាចែកចាយនូវសារធាតុញៀនហាមឃាត់ខុសច្បាប់ម្នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១៩នាក់ ត្រូវបានកំលាំងអធិការដ្ឋាននគរបាល ស្រុកថ្មគោល
កំពុងរៀបចំបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត
តាមនិតិវិធីច្បាប់ ។

តាមការលើកឡើង និងគូសបញ្ជាក់ពី លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការស្រុកថ្មគោលបានឲ្យដឹងថា ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន នៅខេត្តបាត់ដំបង ដែលអនុវត្តតាមផែនការនិង បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ព្រមទាំងបានស្នើសុំ គោលការណ៍ឯកភាព ពីលោក នួន សាន ព្រះរាជ្ញា សាលាដំបងខេត្តក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ។

ជាលទ្ធផលក្នុងបទល្មើសជាក់ស្ដែងកម្លាំងជំនាញបានបង្ក្រាបជនសង្ស័យនេះ នៅថ្ងៃទី១៤
ខែកញ្ញា ឆ្នាំ២០១៦ េវលាម៉ោង ១២ ថ្ងៃត្រង់ ដោយកំលាំងអធិការដ្ឋាននគរបាលស្រុកថ្មគោលនិងកំលាំងប៉ុស្តិគោកឃ្មុំបានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅផ្ទះរបស់ឈ្មោះ អាង វ៉ាន់ឌឿន ហៅចាង ភេទប្រុស អាយុ២៤ឆ្នាំ នៅក្រុមទី១០ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ព្រមទាំងបាននាំខ្លួនអ្នកប្រើប្រាស់នូវសារធាតុញៀនបានចំនួន១៩នាក់ផងដែរ ដោយបានដកហូតសំភារៈ និងវត្ថុតាងមួយចំនួនដូចជាថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២ កូនថង់តូច ឧបករណ៍ប្រើប្រាស់ និងសម្ភារៈសម្រាប់វេចខ្ចប់
មួយចំនួនធំ រួមទាំងដាវសាំម៉ូរ៉ៃចំនួន ២ ដើម និងម៉ូតូអ្នកប្រើប្រាស់ចំនួន១២ គ្រឿង ។

លោក អធិការ បានបន្តថា ការក្របួចជនទាំងនេះគឺជាជំនាញក្នុងការប្រើប្រាស់តាម
បែបវិធាន ទើបអាចយកពួកគេបានទាំងក្រុមយ៉ាងនេះ ដោយបច្ចុប្បន្នជនសង្ស័យ
អ្នកប្រើប្រាស់ រួមទាំងវត្ថុតាងទាំងអស់ កំពុងរៀបចំបញ្ជូនទៅកាន់ការិយាល័យជំនាញ
នៃស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីចាត់វិធានការតាមច្បាប់ ៕image3 image2 image1