​កសិករ​មកពី​ខេត្ត​កំពុង​ឆ្នាំ​លក់​ក្អម​ឆ្នាំ​ដល់​ខេត្តស្ទឹងត្រែង​បាន សម្រេចចិត្ត​បញ្ឈប់​ការធ្វើ​ចំណាកស្រុក​

0

ស្ទឹងត្រែង៖ក្រុមកសិករមកពីខេត្តកំពុងឆ្នាំង បាននាំគ្នាជាច្រើនគ្រួសារដែលជាការសម្រេចចិត្ត នាំកួនចៅដើរលក់ដូរចង្ក្រាន ក្អម ឆ្នាំង តាមបណ្តាខេត្តនានា រហូតដល់ខេត្តស្ទឹងត្រែង បញ្ឈប់ការធ្វើចំណាកស្រុកទាំងប្រថុយ ប្រថានទៅរកការងារធ្វើនៅប្រទេសគេ នាំឲ្យប៉ះពាល់ទៅលើផ្នែកសន្តិសុខក្នុងគ្រួសារ និងសង្គម។
ក្នុងដំណើរប្រកបមុខរបរលក់ដូរសម្ភារៈផលិតដោយដៃនេះ លោកហុង.ហានអាយុ៦៥ឆ្នាំ នៅភូមិត្រពាំង អនឃុំជ្រៃបាក់ស្រុករលៀផ្អៀរ ខេត្តកំពុងឆ្នាំងបានបញ្ជាក់ថា៖ការសម្រេចចិត្តប្រកបរបរនេះគឺយើងបាននាំ គ្នាដើលក់ដូរនៅក្នុងប្រទេសរបស់យើង តាមបណ្តាខេត្តដូចជាកំពង់ធំ កំពង់ចាម ព្រះវិហារ ក្រចេះស្ទឹងត្រែង ជាដើម ដែលជាមុខរបរសុចរិតមិនប៉ះពាល់ដល់សង្គម។
លោកបន្ថែមថា៖ជាងនេះទៀតដោយសារប្រទេសកម្ពុជាយើងមានសន្តិភាព ផ្លូវគមនាគម ន៏ល្អបច្ចុប្ប ន្នមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ ហើយសល់ពេលទំនេរពីការងារបង្កបង្កើនផលផង មកលក់ដូរសម្ភារៈ ដោ យមិនខុសច្បាប់គ្រាន់តែចោលផ្ទះរយៈពេល១ខែឬ២ខែតែប៉ុណ្ណោះ។
លោកឡាប៊ុនរើន អ្នកលក់សម្ភារៈនេះដែរអះអាងថាៈលក់ដូរមុខរបរនេះ ត្រូវចំណាយដើមទុនចាប់ពី ៣លានទៅ៥លានរៀល ទិញរបស់របរមានដូចជា ចង្ក្រាន ក្អមឆ្នាំង ចង្អេ ល្អី ទ្រនាប់ឆ្នាំង ថូដាំផ្កាជាដើម ។ល។
លោកបន្ថែមថា៖ក្រៅពីមុខរបរកសិកម្ម ពួកគាត់ឈ្លៀតលក់ដូររបស់នេះគឺគ្រាន់តែជាមុខរបររួមផ្សំតែប៉ុណ្ណោះនិងបានប្រាក់ចំណេញតិចតួចសំរាប់ដោះស្រាយជីវភាព តែវាល្អជាងទៅប្របករបរខុសច្បាប់ដូចជាការជួញដូរគ្រឿងញៀន ការចូល ព្រៃបរបាញ់សត្វ កាប់ឈើនិងទៅរកត្រីក្នុងរដូវបិទនេសាទ។លោកស្រីលី វណ្ណនីអាជីវករទទួលសម្ភារៈលក់បន្តបានបញ្ជាក់ថា៖ពួកគាត់ចៀសវាងពីមុខរបរខាងលើនេះពិតជាបានចូលរួមចំណែកល្អជាមួយការងារសង្គមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងជាមុខរបរមួយបង្ហាញពីការទទួលខុសត្រូវមានភាពសុច្ចរឹតក្នុងសង្គមគ្រួសារ។
លោកស្រីបន្ថែមថា៖ក្រុមអាជីវករនិងព្យាយាមជួយទិញដូររបស់ដែលខ្មែរយើងផលិតនេះដើម្បីជួយលក់បន្ត និង ជាការជួយលើកចិត្តដល់អ្នកផលិត និងអ្នកលក់ក៏ដូចជាការបានចូលរួមចំណែកផ្តល់ទី ផ្សារជូនក សិករយើង ចៀសវាងកុំឲ្យកូនចៅប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស៕19-15_12-58 12-k2