ខេត្តរតនគិរី៖ លោកស្រូឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នឹងអធិការកិច្ច នៅរសៀលថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៦ បានជួបសំណេះសំណាលជាមួយសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តរតនគិរី។
នៅក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រីដែលជាប្រធានសមាគមនេះ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនឹងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព នឹងអភិវឌ្ឍន៍។
លោកស្រីបានលើកឡើងពីរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ដោយឡែកវិស័យកិច្ចការនារីវិញ ក៍ត្រូវបានគិតយូរយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ពីសំណាក់រាជរដ្ឋាភិបាល។
លោកស្រីបន្ថែមថា ស្ត្រីត្រូវផ្តល់តម្លៃឲ្យខ្លួនឯង ជាពិសេសគឺការផ្តល់ឱកាសដល់ខ្លួនឯងចូលរួមគ្រប់កិច្ចការសង្គម ក៍ដូចជាកិច្ចការនយោបាយដើម្បីឲ្យស្ត្រីមានឋាន: តួនាទីក្នុងការបម្រើប្រទេសជាតិដូចបុរស ដូច្នេះស្ត្រីមានសាមគ្គី ស្រឡាញ់គ្នាក្នុងការលើកកម្ពស់សិទ្ធិ នឹងចូលរួមគ្រប់កិច្ចការទាំងអស់ ៕ ដោយ: យក្ខឡោម